CamNews

ព័ត៌មានអន្តរជាតិ 

ប្លែកភ្នែកជាមួយទិដ្ឋភាពពេលរាត្រីរបស់ពិភពលោក​ ថតដោយផ្កាយ រណបអង្គការ NASA

ព័ត៌មានអន្តរជាតិ ៖ លេចចេញនូវរូបភាព​ ក៏ដូចជាវីដេអូភពផែនដីនៅពេលរាត្រី ដែលជាការ
ថតពីលើលំហអាកាស  របស់អង្គការ ​ NASA  នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រ
សារព័ត៌មានបរទេស sciencespacerobots កាលពីពេលកន្លងទៅនេះ។

លើសពីនេះទៀត របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា​ ការធ្វើទៅបាននៃការ
ថតរូបភពផែនដី នាពេលរាត្រីយ៉ាងល្អឥតខ្ចោះនេះ គឺជាសមិទ្ធផលស្នាដៃ នៃការថតរបស់ផ្កាយ
រណប Suomi NPP ។ គួររំឭកផងដែរថា ការថតរូបលើកនេះ  តំបន់អាស៊ីអាគ្នេយ៍ក៏ត្រូវបានផ្តិត
ជាប់ផងដែរ  ដែលនៅក្នុងនោះ  ព្រះរាជាណាចក្រកម្ពុជាយើង មិនសូវជាមានពន្លឺនោះទេ មាន
តែនៅទីកុ្រងតែប៉ុណ្ណោះ  ដោយឡែក​ បើយើងងាកក្រឡេកទៅមើល ឧបទ្វីបកូរ៉េវិញ មានភាព
ខុសគ្នាស្រឡះតែម្តង     ដែលនៅក្នុងនោះ  ប្រទេសកុម្មុយនីស្ត  កូរ៉េខាងជើង ងងឺតសូន្យសុង
ពេលរាត្រីខណៈពេលដែលប្រទេសកូរ៉េខាងត្បូង ក៏កំពុងតែរីករាយជាមួយភ្លើងពណ៌ពេលរាត្រី

ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលរាត្រីរបស់ពិភពលោក អស្ចារ្យ
យ៉ាងណានោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖​ រិទ្ធី
ប្រភព ៖ sciencespacerobots


Tags: international news strange entertainment