បាងកក ៖ អាជ្ញាធរនៅតាម តំបន់មួយចំនួន ក្នុងប្រទេសថៃ នឹងប្រើប្រាស់យន្តហោះសង្គ្រោះ ចំនួន ១៨គ្រឿង ដើម្បីបង្កើត ចេញ ជា ភ្លៀងសប្បនិមិត្ត ដ៏ធំសម្បើមមួយ ស្របពេលដែល រដូវ ភ្លៀងឆ្នាំ នេះមានភ្លៀងធ្លាក់ខ្សត់ខ្សោយ ហើយនៅមានរយៈ ពេល តែមួយខែទៀត ប៉ុណ្ណោះ។
ទីភ្នាក់ងារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៥ នេះទៀតថា ប្រតិ បត្តិការបង្កើតភ្លៀង សប្បនិមិត្ត (ការប្រើយន្តហោះបាច សារធាតុបង្កើតទឹកភ្លៀងលើ អាកាស) នឹង ត្រូវអូសបន្លាយ រហូត ដល់ ចុងខែតុលា ឬ ក៏ដើមខែវិច្ឆិកា ខាងមុខនេះ ដែលវា នឹងធ្វើឲ្យមាន សំ ណើម គ្រប់គ្រាន់ក្នុងខ្យល់ ព្រមទាំងអាចមានភ្លៀងធ្លាក់កើតឡើងបាន។
គួរបញ្ជាក់ថា យន្តហោះទាំង ១៨ គ្រឿងខាងលើនេះ នឹងត្រូវចាកចេញពីស្ថានីយ៍ សំខាន់ៗ ចំនួន ៩ នៅទូទាំងប្រទេស ដើម្បីទៅបង្កើត ទឹកភ្លៀង នៅ កន្លែងណាមួយ ដែលមានគ្រោះ រាំងស្ងួត កើត ឡើង ខ្លាំង ជាងគេ ជាពិសេសគឺតំបន់បាសាំង នៃទន្លេចៅប្រាយ៉ា ដែលជា តំបន់វាលស្រែដាំស្រូវ ដ៏ធំមួយ នៅក្នុងប្រទេសថៃ លោក វ៉ារ៉ាវុត អនុប្រធាននៃនាយកដ្ឋាន បង្កើតទឹកភ្លៀង និង គ្រប់គ្រង ធារាសាស្ត្របានថ្លែង ថា ឆ្នាំ នេះទឹកភ្លៀងខ្សត់ខ្សោយដូច្នេះកម្រិតទឹកភ្លៀងដែលស្តុកទុកក្នុងទំនប់ នានា នឹងមិន អាចយកមក ប្រើ ប្រាស់គ្រប់ គ្រាន់នោះឡើយ ទើប យើងសម្រេចយកវិធីបង្កើតទឹក ភ្លៀងនេះដែលជាមធ្យោបាយមួយ គត់ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ៕
ប្រភព ៖ បាងកកប៉ុស្តិ៍
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល