CamNews

តារា 

វីដេអូមួយ បានធ្វើឲ Britney Spears ចែកផ្លូវគ្នាជាមួយមិត្តប្រុសរបស់នាង

Britney Spears បានបែកគ្នាជាមួយមិត្តប្រុសរបស់នាង David Lucado បន្ទាប់ពីមាន វីដេអូមួយបានបង្ហាញរូបសង្សាររបស់នាងនៅជាមួយ នឹង​នារីម្នាក់ផ្សេងទៀត។







Britney Spears ដែលមានអាយុ ៣២ឆ្នាំ បានក្លាយទៅជា នារីនៅលីវហើយ សព្វថ្ងៃនេះ។ នរណាដែលបោកប្រាស់ Britney ត្រូវតែប្រមាណមើលជីវិតរបស់ខ្លួន ឲបានម៉ត់ចត់សារជាថ្មី ។

គេហទំព័រ HollywoodLife.com  អាចបញ្ជាក់ថា Britney បានចែកផ្លូវគ្នាជាមួយ David ហើយ ពីព្រោះ នាងបានសរសេរនៅលើ Tweeter កាលពីថ្ងៃ ទី២៨ សីហា ម្សិលមិញ ដោយអោយអ្នកគាំទ្ររបស់នាង ដឹងថា នាង កំពុងរស់នៅក្នុងភាពនៅលីវសារជាថ្មី។ Britney បានបែកពីមិត្តប្រុសនាង David ដោយសារតែគាត់ បាន បោកប្រាស់នាង ហើយវីដេអូរបស់គាត់ និង នារីម្នាក់ផ្សេងទៀត បានផុសឡើង។

បើតាមគេហទំព័រ TMZ នៅក្នុង​វីដេអូនោះ David កំពុងរាំ និងដេកជាមួយ នារីម្នាក់។ ពួកគេទាំងពីរនាក់ហាក់ ដូចជានៅក្នុងបន្ទប់ទទួលភ្ញៀវរបស់នរណាម្នាក់។

Britney កំពុងខូចចិត្ត ប៉ុន្តែនាងនឹងយកឈ្នះវាបាន ដោយសារតែនាងគឺជានារី ដ៏រឹងមាំម្នាក់។


 

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  hollywoodlife 


Tags: Britney Spears David Lucado