ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea របស់លោក Jose Mourinho បានតាមប្រមាញ់ខ្សែបម្រើរបស់ក្លឹប Juventus ឈ្មោះថា Paul Pogba អស់រយៈពេលជាយូរមកហើយ តាមការលេចឮដំណឹងកន្លងមក ក្លឹបហ៊ានបោះទុនរហូតដល់ទៅ ៦០ លាផោន ប៉ុន្ដែនៅតែមិនអាចសម្រេច។ ទន្ទឹមនឹងការលេចឮដំណឹងនេះផងដែរ ថ្មីៗនេះ លោក Giuseppe Marotta ដែលជាអគ្គនាយកប្រតិបត្ដិក្លឹប Juventus បានបោះពាក្យសម្ដីមកកាន់ក្លឹប Chelsea ផ្ទាល់តែម្ដងថា លោកនឹងយល់ព្រមលក់ Paul Pogba ក្នុងតម្លៃ ១០០ លានយូរ៉ូ (៧៣លានផោន) ប៉ុន្ដែសម្រាប់រដូវកាលក្រោយ ខែមករា មិនមែនពេលនេះទេ ហើយគាត់សង្ឃឹមថា តម្លៃខ្លួនរបស់ ខ្សែបម្រើម្នាក់នេះ គឺមិនអាចនឹងនរបាននោះទេ អាចមានការកើនឡើង ទៀត។
ប្រភពព័ត៌មានបានបន្ដទៀតថា ដំណឹងនេះ មិនត្រឹមតែ Chelsea នោះទេ ដែលទទួលបាន ពោលគឺ លោកGiuseppe Marotta បានផ្ញើរសារចែកចាយ ទៅកាន់បណ្ដាក្លឹបធំៗទាំងអស់ ដែលធ្លាប់មានបំណងទាក់ទងកាលពីរដូវកាលកន្លងមក ដែលឡែកមានដូចជា Man City Man United Barcelona និងមានច្រើនទៀត បូករួមទាំង Chelsea ។
គូសបញ្ជាក់ផងដែរថា ខ្សែបម្រើស្បែកខ្មៅម្នាក់នេះ ត្រូវបានលោក Sir Alex Ferguson លក់ចេញពីក្លឹប Man United ដោយតម្លៃ ០ផោន ហើយកាលពីប៉ុន្មានខែកន្លងមកនេះ គាត់ធ្លាប់បង្ហើបពីអារម្មណ៍របស់គាត់ ចំពោះកីឡាករដែរ ថា ប្រសិនជាគាត់ជាប្រធាន Paul Pogba គាត់នឹងលក់គេទៀតហើយ គឺមិនទុកនោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar