នៅពេលដែលមេរោគ Ebola ផ្ទុះឡើង ធ្វើឲមានភាពតានតឹងនៅបណ្តាប្រទេសមួយចំនួន នៅអាហ្រ្វិច ខាងលិច ក្រុមហ៊ុនឱសថកម្មមួយចំនួន បានផ្តោតការយកចិត្តទុកដាក់ក្នុងការស្វែងរកវ៉ាក់សាំង ឬការព្យាបាលមេរោគ Ebola។
ខណៈពេលថ្នាំពិសោធន៏មួយចំនួនមានវត្តមានឡើង ការធ្វើតេស្តទៅលើសត្វ និង ការសហការ កំពុងដំណើរការ ដើម្បី ស្វះស្វែងរកថ្នាំព្យាបាល ជំងឺEbola ដែលបានឆក់យកជីវិតមនុស្ស អស់ប្រមាណជា៩០% នៃអ្នកដែលបានឆ្លងមេរោគនេះ។ ហើយខាងក្រោមនេះ គឺជាវត្តមានថ្នាំ មួយចំនួន៖
សំរាប់វ៉ាក់សាំង៖
ប្រធានថ្នាំបង្ការរោគនៃអង្កការសុខភាពពិភពលោក បានប្រាប់វិទ្យុបារាំងថា៖ វ៉ាក់សាំងមួយប្រភេទ កំពុងត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន GlaxoSmithKline (GSK) នៃចក្រភពអង់គ្លេស នឹងដាក់បញ្ចូលក្នុងគ្លីនិកសាកល្បង ដើម្បីធ្វើតេស្តសុវត្ថិភាព និងប្រសិទ្ធិភាពនៅខែក្រោយ។ គាត់បាន និយាយថា៖ លទ្ធផលនឹងទទួលបាននៅចុងឆ្នាំនេះ ហើយពីព្រោះតែនេះគឺជាភាពចាំបាច់បន្ទាន់ យើង អាចដាក់ឲដំណើរការបន្ទាន់ ដើម្បីទទួលបានវ៉ាក់សាំងនៅត្រឹមឆ្នាំ២០១៥។
នាយកវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (NIAID) Anthony Fauci បានប្រាប់ AFP ថា៖ វ៉ាក់សាំងនោះ នឹងមានសំរាប់បុគ្គលិកពេទ្យនៅត្រឹមឆ្នាំ២០១៥។ NIAID ក៏កំពុងផ្គត់ផ្គង់ការបង្កើត
វ៉ាក់សាំងមួយប្រភេទទៀត ដែលបង្កើតដោយក្រុមហ៊ុន Johnson & Johnson សហការជាមួួយ ក្រុមហ៊ុន Crucel បាននិយាយថា៖ លទ្ធផលត្រូវបានបង្ហាញថា អាចការពារសត្វស្វាប្រឆាំងនឹង មេរោគ Ebola បានទាំងស្រុងដោយការចាក់តែមួយដង។
ជំហ៊ានទី១ នៃការសាកល្បងជាមួយអ្នកស្ម័គ្រចិត្ត៣២ នាក់ បានចាប់ផ្តើមក្នុងឆ្នាំ២០០៦ បានបង្ហាញថា ថ្នាំនោះមានសុវត្ថិភាពនៅកំរិតជាក់លាក់មួយ។ ហើយការសិក្សាបន្តបន្ទាប់ ត្រូវបានគ្រោងទុកសំរាប់ ចុងឆ្នាំ២០១៥ រឺដើមឆ្នាំ២០១៦។
សំរាប់ការព្យាបាល៖
ថ្នាំ ZMapp ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Mapp Biopharmaceutical ត្រូវបានផ្តល់ឲអ្នក ផ្សព្វផ្សាយសាសនាជនជាតិអាមេរិច២នាក់ ហើយថ្មីៗនេះត្រូវបានផ្តល់ទៅឲបព្វជិតជនជាតិ អេស៉្បាញ១ នាក់ ដែលពួកគេទាំងអស់គ្នាបានឆ្លងមេរោគ Ebola ខណៈពេលដែលធ្វើការជាមួយ អ្នកជំងឺនៅឯអាហ្រ្វិចខាងលិច។ ជនជាតិអាមេរិច២នាក់ ដែលកំពុងទទួលការព្យាបាល ត្រូវបានឲដឹងថា មានការធូរស្បើយខ្លះ ប៉ុន្តែអាជ្ញាធរ បាននិយាយថា៖ វាដូចជាឆាប់រហ័សពេក ដែលអះអាងថាការធូរស្បើយនេះគឺដោយសារថ្នាំពិសោធន៏ ដែលបានព្យាបាលមេរោគ Ebola នៅក្នុង ខ្លួនសត្វកណ្តុរ និងថនិកសត្វដទៃទៀតក្នុងការធ្វើតេស្តសាកល្បង។
និយ័តករសហរដ្ឋអាមេរិច កាលពីសប្តាហ៏មុន បានបន្ធូរការដាក់កំហិតលើ ថ្នាំពិសោធន៏មួយផ្សេង ទៀត TKM-Ebola ដែលនឹងអនុញ្ញាតឲសាកល្បងលើអ្នកជំងឺ ដែលឆ្លងមេរោគនេះ។
ថ្នាំប្រឆាំងនឹងមេរោគមួយចំនួនដូចជា Favipiravir ដែលជាថ្នាំសំរាប់ព្យាបាលផ្តាសាយធំ ហើយនិង BCX4430 ដែលអ្នកផលិតវាជឿជាក់ថា វាអាចប្រឆាំងនឹងមេរោគនេះបាន។
ថ្នាំដែលអាចកំណត់ការកើនឡើងនៃមេរោគក្នុងខ្លួនមនុស្ស នឹងអាចធ្វើឲប្រព័ន្ធសុាំរបស់ពួកគេបាន ស្រួលឡើងវិញ និងធ្វើឲសារធាតុដែលបង្កើតឡើងក្នុងឈាមប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។
នេះនឹងកាត់បន្ថយនូវចំនួួនមនុស្សដែលឈឺធ្ងន់ និងបង្កើតលក្ខខណ្ឌជុំរុញឲមានអនាម័យ ដែលមាន សារៈសំខាន់ក្នុងការបញ្ឈប់ការរាតត្បាតមេរោគ ដោយការសំលាប់យ៉ាងងាយស្រួលដោយប្រើ តែសាប៊ូ និងទឹក។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news