CamNews

មិនគួរឲ្យជឿ 

ប្លែកៗ ៖ ពីបន្ទប់ទឹកសាធារណៈ ធ្លាប់តែបោះបង់ចោល ក្លាយជា បារ ដ៏ពេញនិយម

ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រ
ប្លែកបរទេស បានបញ្ជាក់អោយដឹងថា បន្ទប់ទឹកសាធារណៈមួយកន្លែង ដែលធ្លាប់ត្រូវបាន
ប្រើប្រាស់ក្នុងអំឡុងសតវត្សទី ១៩ ខណៈពេលដែលមកទល់នឹងពេលបច្ចុប្បន្ននេះវាក៏ត្រូវ
បានបោះបង់នោះ     ត្រូវបានរកអោយឃើញថា  បានក្លាយទៅជាបារមួយកន្លែងដ៏កំពុងតែ
ពេញនិយមនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែល​  បានបញ្ជាក់បន្តែមអោយដឹងផងដែរថា​
បារមួយកន្លែងនេះមានឈ្មោះថា  Attendant  bar  វាត្រូវបានអភិវឌ្ឍន៍ខ្លួនអោយក្លាយទៅ
ជាកន្លែងកំសាន្ត ក៏ដូចជាកន្លែងទទួលទាន ពីសំណាក់សហគ្រិនវ័យក្មេង គឺលោក  Peter
Tomlinson ។  លោក  Peter Tomlinson  ងាកក្រឡេកមកបោះទុនក្នុងអាជីវកម្មមួយនេះ ដោយសម្លឹងមើលឃើញអតីតបន្ទប់ទឹកសាធារណៈមួយនេះ ស្របពេលដែលតម្លៃអចល
នាទ្រព្យនៅក្នុងទីក្រុងឡុងដ៍ នាប៉ុន្មានឆ្នាំចុងក្រោយនេះ  មានការកើនឡើងគួរអោយកត់
សំគាល់៕

ដោយ ៖ រិទ្ធី
ប្រភព ៖ odd


Tags: international news strange news unbelievable news pic