ស្ទើរតែមិនគួរអោយជឿ ៖ គ្រាន់តែជាសកម្មភាពក្មេងតូចសោះ បានធ្វើអោយប្រជាជនទូទាំងក្រុង ក៏ ដូចជា ទំព័រសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុក បានចុះផ្សាយ និងនិយាយតៗគ្នា ពោលគឺ ក្មេង ប្រុសតូចវ័យទើបតែ ៦ ឆ្នាំ បានសម្រេចប្រមូលយកលុយ អាំងប៉ាវ របស់ខ្លួន ទៅទិញកង់អាគុយមាន មានតម្លៃ ដល់ទៅ ២,០០០ ដុល្លារ ហុងកុង ( ១០,០០០ យ័ន ) ទៅជូនមិត្តស្រី វ័យ ១០ ឆ្នាំ របស់ខ្លួន នាឱកាស ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកមិញ ថ្ងៃអង្គារ ទី ១៨ ឆ្នាំ ២០១៤ ព្រឹកមិញនេះ ។
បញ្ជាក់ ៖ រូបភាពកង់ខាងលើនេះ គ្រាន់តែជារូបភាព គំរូ និងជារូបភាពឯកសារតែប៉ុណ្ណោះ
បុរសម្នាក់ ដែលជាជំនួយការ ហាងលក់កង់មួយកន្លែង បានគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី ១៤ កន្លងទៅនេះ មានក្មេងប្រុសតូចម្នាក់ បានចូលមកហាង រួចស្នើអោយមានការណែនាំ បណ្តាកង់ ណាមួយ ដែលល្អជាងគេ នឹងមានតម្លៃថ្លៃជាងគេ អោយខ្លួន ក្នុងគោលបំណងទិញ វាធ្វើជាកាដូជូន មិត្តស្រីតូច វ័យ ១០ ឆ្នាំរបស់ខ្លួន នាឱកាស ថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់។
ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីខាងលើនេះ បានកើតឡើង នៅក្នុងក្រុងប៉េកាំង ប្រទេសចិន ។ គួរបញ្ជាក់ផងដែរថា បុរសជាជំនួយការហាងខាងលើ ក៏បានបង្ហោះ រាល់ព័ត៌មានខាង លើចូលទៅក្នុងបណ្តាញទំនាក់ទំនង សង្គមចិន Weibo ដោយនៅក្នុងនោះ មានមតិ ខមមិន លើក ឡើងអោយដឹងថា ប្រុសៗមួយចំនួន ទំនងជាមានអារម្មណ៍អៀនខ្មាស់ ហើយមើលទៅ ជាមួយនឹង សកម្មភាពដ៏រ៉ូមែនទិច របស់ក្មេងប្រុសខាងលើ ។ តែផ្ទុយទៅវិញ ក៏មានមតិមួយចំនួនផ្សេងទៀត លើកឡើងទន្ទឹមនឹងគ្នាផងដែរថា ឪពុកម្តាយ ក្មេងប្រុសតូចរូបនោះ គួរណា អប់រំគេ អោយបានយល់ដឹងពីគុណតម្លៃសាច់ប្រាក់ ដ៏ច្រើនសន្ធឹកលើកនេះ ពីព្រោះថា គេនៅក្មេងខ្ចីនៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន