(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហោះវីដេអូមួយ ក្នុងការបកស្រាយទៅនឹងសំបុត្រ«ក្លែងក្លាយ» ដែលជនឱកាសនិយមត្រៀមបន្លំលក់ឲ្យអ្នកគាំទ្រ ដើម្បីទស្សនាជំនួបជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ នាវេលាម៉ោង ៧យប់ ថ្ងៃទី០៧ ខែមិថុនាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។
វីដេអូនេះបានបញ្ជាក់ថា សំបុត្រត្រឹមត្រូវដែលសហព័ន្ធបានដាក់លក់ សម្រាប់ទស្សនាជំនួបដណ្ដើមកៅអីវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នេះ គឺបានលក់អស់ហើយ កាលពីម្សិលមិញសរុប ៥០,០០០សន្លឹក ដូច្នេះសំបុត្រ ដែលបន្ដលក់ដោយជនឱកាសនិយមនាពេលនេះ គឺមិនមែនជាសំបុត្រត្រឹមត្រូវឡើយ។
លើសពីនេះ សហព័ន្ធក៏បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើចាប់បានអ្នកលក់សំបុត្រក្លែងក្លាយនេះផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង