ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Jose Mourinho បានស្រាយបំភ្លឺប្រាប់ទៅដល់ អ្នកសារព័ត៌មានពីគម្រោងរបស់ក្លឹបចង់ទិញបន្ថែម កីឡាករខ្សែការពារម្នាក់ទៀត ពីក្លឹប Everton ខណៈដែលគោលបំណង របស់គាត់ បានបរាជ័យរួចម្ដងហើយ ដែលឲ្យតម្លៃកីឡាករត្រឹមតែ ២០ លានផោន ហើយ តម្លៃលក់គឺ ៣០ លានផោន។
លោក Jose Mourinho បានស្រាយបំភ្លឺពីគោលដៅក្លឹបជាបន្ដទៅមុខទៀត ដែលមានបំណងចង់ទិញយកខ្សែការពារ ពីក្លឹប Everton ឈ្មោះថា John Stones។ លោក Mourinho បានថ្លែងឲ្យដឹងថា ក្លឹបគឺមិនទាន់ធ្វើការសម្រេចចិត្ដដេញថ្លៃកីឡាករនេះជាលើកទី ២នោះទេរហូតមកទល់ពេលនេះ ហើយគម្រោងទៅមុខទៀត ក៏មិនប្រាកដថាក្លឹបនឹងទិញបន្ថែមទៀតដែរ ព្រោះឥលូវ Chelsea ក៏មានកីឡាករមានសមត្ថភាពគ្រប់គ្រាន់ ផងដែរ បើទោះបីជាលក់កីឡាករ Filipe Luis ទៅឲ្យ Atletico Madrid ហើយក៏ពិតមែន ។ ពាក្យសម្ដីនេះត្រូវបានថ្លែងឡើង ក្រោយពីក្រុម Chelsea ត្រូវ ចាញ់ក្រោមដៃក្រុម New York Red Bulls ត្រឹមលទ្ធផល 4-2 ក្នុងព្រឹត្ដិការណ៍ Internatonal Champoins Cup ។
ប្រភពព័ត៌មានកន្លងមកបានបង្ហាញថា លោក Jose Mourinho បានរៀបចំកញ្ចប់ថវិការទី ២ ដើម្បីដេញថ្លៃកីឡាករម្នាក់នេះគឺមានចំនួន ២៦ លានផោន ប៉ុន្ដែត្រូវលោក Roberto Martinez មិនយល់ព្រមដដែល ព្រោះតម្លៃលក់កីឡាករម្នាក់នោះគឺ ៣០ លានផោន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ espnfc