ព័ត៌មានរូបភាព៖ ក្រុមគណៈកម្មាធិការកីឡាជាតិប្រទេសហ្វីលីពីន អមដំណើរជាមួយលោក ប៉ាក់គីអៅ ផងដែរនោះ បានធ្វើដំណើរទៅកាន់ ប្រទេសជប៉ុនចូលរួមការដេញថ្លៃដណ្ដើមទីផ្សារជាម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់បោះ រដូវកាល World Cup 2019 ជាមួយដៃគូរប្រជែង ប្រទេសចិន ដែលក្នុងនោះ ក៏មានវត្ដមានរបស់ លោក Yao Ming ដែលជាគណៈកម្មាធិការដំណាងឲ្យប្រទេសចិន។
Yao Ming គឺជាអតីតកីឡាករបាល់បោះ ដ៏ល្បីឈ្មោះមួយរូបតំណាងឲ្យប្រទេស ចិនព្រោះ អតីតកីឡាករ រូបនេះ មានកំពស់រហូតដល់ទៅ ២.២៥ ម៉ែត្រ។ លោក Yao Ming បានសម្ដែងការចាប់អារម្មណ៍ជាខ្លាំងនឹង វត្ដមានរបស់លោក ប៉ាក់គីអៅ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀតដែលចូលរួម ក្នុងព្រឹត្ដិណ៍ដេញថ្លៃនោះ ។ លទ្ធផល នៃការជ្រើសរើសម្ចាស់ផ្ទះ នឹងសម្រេចក្នុងថ្ងៃនេះ ខណៈដែលមាន តែប្រទេសពីរតែប៉ុណ្ណោះចូលរួម គឺ ប្រទេសចិន នឹងហ្វីលីពីន ។ ខាងក្រោមនេះគឺជា រូបថតជាច្រើនសន្លឹក រវាងគណៈគ្រប់គ្រងទាំងសងខាង ក្នុងកិច្ចប្រដេញថ្លៃ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene