CamNews

ភាពយន្ត 

The Lego Batman គួរដឹកដៃក្មេងតូចៗ ទៅទស្សនាដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ (មានវីដេអូ)

កំសាន្ត ៖ សម្រាកចុងសប្តាហ៍ មានគម្រោងលំហែរហើយឬនៅ? គម្រោងទៅទីជិត ឬទីឆ្ងាយ ឬក៏គម្រោងយ៉ាងណានោះ ខមមិនឲ្យ Admin បានដឹងផង ? យ៉ាងណាមិញ បើពុំទាន់មានគម្រោងណាមួយ ច្បាស់នៅឡើយទេ Admin សូមណែនាំការកំសាន្ត តាមរយៈគ្រួសារសម័យទំនើប នោះគឺ មួយគ្រួសារអាចមើលកុនជុំគ្នា ដោយអង្គុយពិសេស នៅលើកៅអី Family Seat ដែលមានតាមបណ្តារោងកុន ហើយបើមិនកូនតូច ១ ទៅ ២នាក់នោះ The Lego Bat Man Movie គឺជាជម្រើសដែលមិនអាចរំលងបាន។


អនុស្សាវីរយ៍នឹងមិនអាចបំភ្លេចបាន បើសិនលោកអ្នកទស្សនាភាពយន្តគំនូរជីវចល ជាមួយនឹងក្មេងតូចៗសំណព្វចិត្តរបស់អស់លោកអ្នក ។ ចូរបង្ហាញក្តីស្រឡាញ់របស់អ្នក ចំពោះពួកគេ តាមរយៈការដឹកដៃពួកគេទៅទស្សនា ខ្សែភាពយន្ត The Lego Bat Man ព្រោះជាបេក្ខភាពខ្សែភាពយន្ត គំនូរជីវចលដ៏ល្អបំផុត ដើមឆ្នាំ ២០១៧នេះ​ សម្រាប់ មនុស្សគ្រប់វ័យ ជាពិសេសក្មេងតូច។ នឹងមិនខកបំណងនោះទេ ព្រោះជាខ្សែរឿងបែបកំប្លែង និង និយាយពី សុភមង្គលរួម ដូចម្តេចទៅដែលហៅថា គ្រួសារ ។ The Lego Bat Man Movie 2017 ចាប់ផ្តើមចាក់បញ្ចាំងហើយ គ្រប់ រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ចឹងទេ ដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះក្មេងតូច តោះដឹកដៃពួកគេទៅ ទស្សនាទាំងអស់គ្នា ៕





ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។





Tags: Westec Journey to the west 2 Movie Jaikon The Lego Batman