CamNews

មិនគួរឲ្យជឿ 

មេធាវីម្នាក់ត្រូវកាត់លិង្គ ចោលព្រោះតែប្រព្រឹត្ត សិចជាមួយប្រពន្ធគេនៅ ក្នុងការិយាល័យធ្វើការ

តូក្យូ៖ និស្សិតជនជាតិជប៉ុនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេបានកាត់ប្រដាប់ភេទមេធាវីប្រុសម្នាក់ ព្រោះតែខឹង ថាបុរសរងគ្រោះលួចទាក់ទងជាមួយនារីម្នាក់ដែលគេអះអាងថា ជាប្រពន្ធខ្លួន ។

ហេតុការណ៍នេះកើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជនសង្ស័យមានអាយុ២៤ឆ្នាំឈ្មោះ Ikki Kotsugai ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេសម្រុកចូលការិយាល័យមេធាវីមួយ ហើយវាយបុរសជាមេធាវីម្នាក់ដោយទាញកាំបិតកាត់ លិង្គបោះចោលទៅក្នុងបង្គន់ទៀតផង ព្រោះតែគេតាមទាន់មេធាវីនោះដេក ជាមួយប្រពន្ធខ្លួននៅឯកន្លែងធ្វើការ ។

ប៉ូលិសនិយាយថា នារីដែលជនសង្ស័យអះអាងថា ជាប្រពន្ធនោះគឺធ្វើការនៅក្នុងការិយាល័យ របស់ជនរងគ្រោះទើប ពួកគេលួចមានទំនាក់ទំនងស្នេហានឹងគ្នារហូតដល់ Kotsugai តាមទាន់ទើបកើតមានហេតុការណ៍នេះឡើង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh