CamNews

កីឡាអន្តរជាតិ 

Cristiano Ronaldo នឹងមិនមានជម្ងឺអ្វីឡើយ ខណៈរដូវកាល La Liga កំពុងត្រៀមខ្លួន បើកទ្វារ

ព័ត៌មានកីឡា៖ លោក  Rafael Benitez ដែលជាគ្រូបង្វឹកថ្មីប្រចាំនៅក្លឹប Real Madrid បានអះអាងប្រាប់អ្នក​សារ​ព័ត៌មានថាខ្សែប្រយុទ្ធរបស់ក្លឹបគឺ​កីឡាករ Cristaino Ronaldo គឺនឹងមិនមានមានជម្ងឺអ្វីទៀតនោះទេ មក​ទល់ពេលនេះ បន្ទាប់ពីមានការព្យាបាល។ 

កីឡាករ Cristaino Ronaldo បានអវត្ដមាននឹងការចូលរួមប្រកួតជា​ មួយក្លឹប អស់រយៈពេល​ ៣ការប្រកួតទៅហើយ ក្នុងព្រឹត្ដិការណ Audi Cup ដោយមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ប៉ះជាមួយ ក្លឹប Bayern Munich ហើយចាញ់​ក្នុងលទ្ធផល ពិន្ទុ ១-០ និងមួយការប្រកួតទៀត ទៅប្រទេស Norway ។ Ronaldo បានអះអាងថា ខ្លួនមានបញ្ហាផ្នែកខ្នង ទើបមិនអាចចូលរួមប្រកួតបាន ហើយរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានដំណឹង​ថាជាសះស្បើយនៅឡើយទេ ខណៈដែលគ្រប់គ្នាមានការភ័យព្រួយ បារម្មណ៍ខ្លាចមានជម្ងឺកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែ​ទន្ទឹមគ្នានឹងការលើកឡើងនោះផងដែរ លោក​Rafael Benitez បានលាតត្រដាងថា ជម្ងឺរបស់កីឡាករ គឺមិន​ធ្ងន់ធ្ងរអ្វីនោះទេ ហើយកីឡាករក៏មិនមានជម្ងឺអ្វីនោះដែរ ពីព្រោះ គាត់ត្រូវបានព្យាបាល ដោយក្រុមគ្រូពេទ្យអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយគាត់ក៏សង្ឃឹមថា Ronaldo នឹងមិនមានអ្វីកើតឡើង ក្នុងកំលុង​ពេល រដូវកាល La Liga ត្រូវបើកទ្វារ។ 

អវត្ដមាន Ronaldo ម្នាក់ ក្លឹប Real Madrid អាចនឹងមានហានិភ័យកើតឡើង បើទោះបីជាមាន Benzema និង Gareth Bale នោះ។ ហើយម្យ៉ាងវិញទៀត Karim Benzema ក៏មានបញ្ហា របួសជើង ក៏មិនទាន់​ដឹងពីលទ្ធផលច្បាស់នៅឡើយទេ ថាអាចលេងបានល្អ ឡើងវិញ ខណៈដែល ២ប្រកួតមុន​ កីឡាករ ក៏មិនបានចូលរួមប្រកួតផងដែរ ។ ប៉ុន្ដែទោះជាយ៉ាងណា លោក Rafael Benitez និងអះអាងថា​ ការចាប់ផ្ដើមរដូវកាល នឹងត្រូវតែធ្វើឲ្យល្អប្រសើរ ឡើងវិញ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv


Tags: Sport News Ronaldo