(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ការកើននៃឡើងកំដៅផែនដី កំពុងតែជួយឲ្យប្រភេទមេអំប៉ៅពណ៌ត្នោត ដ៏កំរមួយឲ្យរួចពីគ្រោះថ្នាក់នៃការផុតពូជ។ នេះបើយោងតាមប្រភពព័ត៌មាន Science daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
មួយវិញទៀត ការប្រែប្រួលនៃកំដៅផែនដី កំពុងតែធ្វើការគំរាមគំហែងដល់ពពួកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ ដូចជាខ្លាឃ្មុំយក្សនៅតំបន់ប៉ូលជាដើម។ ក៏ប៉ុន្តែ ចំពោះប្រភេទមេអំបៅ ពណ៌ប្រផេះស្រអាប់របស់ប្រទេសអង់គ្លេសវិញ វាបានធ្វើឲ្យសត្វស្លាបប្រភេទនេះ ធ្លាក់នៅក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់មកបានជួយសង្គ្រោះ ពួកវាឲ្យរួចពីការផុតពូជ។
យោងទៅតាមការសិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បច្ចុប្បន្ន ប្រភេទមេអំបៅដ៏កម្រ ព្រមទាំងមានពណ៌ត្នោត លាយប្រផេះដ៏ស្រស់ស្អាត រស់នៅក្នុងតំបន់ ធំជាងមុន២ដង។ ច្រើនទស្សវតកន្លងទៅ មេអំបៅប្រភេទនេះ គឺជាមេអំបៅដ៏ពិសេសមួយ ហើយអ្នកអាចមើលឃើញវាបាន នៅតំបន់មួយចំនួនតូចតែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្ន មេអំបៅពណ៌ត្នោតដ៏ស្រស់ចំលែកនេះ ត្រូវបានគេមើលឃើញនៅកន្លែងដី ស្រែចំការគ្រប់ទីកន្លែង។
គួរបញ្ជាក់ដែរថា កាលដែលប្រភេទមេអំបៅនេះ មានពណ៌ចំលែក ដោយសារតែងតែផ្លាស់ប្តូររបបអាហាររបស់វា ជាប្រចាំ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង