CamNews

ភាពយន្ត 

“Nerve” ចូលរួមសម្តែងពីបុរសសង្ហារ Dave Franco (Trailer Inside)

តារាសំដែងស្រីដ៏ស្រស់ស្អាត Emma Roberts សម្តែងជាតួអង្គឈ្មោះ Venus ដែលមានរហ័សនាមថា Vee ដែលនាងមានមិត្តជិតស្និទ្ធម្នាក់បានជំរុញអោយនាងចូលលេងហ្គេមដ៏ចំលែកមួយ ដែលមានឈ្មោះថា Nerve។


ហ្គេមដែលអាចលេងតាមទូរស័ព្ទដៃឈ្មោះ "ការពិត និង ហ៊ាន" ផ្តល់ប្រាក់រង្វាន់ជាច្រើនដល់អ្នកលេង ជាពិសេសអ្នកដែលហ៊ានធ្វើអ្វីដែលបានបញ្ជាក់នៅក្នុងកម្មវិធី។ អ្នកចូលរួមបែងចែកចេញជាពីរ គឺអ្នកមើល ដែលជាអ្នកដែលរងចាំសង្កេតការលេងហ្គេម និងអ្នកលេងផ្ទាល់ គឺជាអ្នកដែលលេងហ្គេមដោយផ្ទាល់។ ដោយ Vee ចូលរួមលេងហ្គេមនេះដោយផ្ទាល់ នាងបានជួបដៃគូរម្នាក់ទៀតឈ្មោះ Ian ហើយអ្នកទាំងពីរបានចាប់ដៃគូរគ្នា ក្នុងការបន្តបេសកកម្មខាងមុខទៀត។រឿងនេះផ្តើមឡើងដោយនិយាយពីស្នេហារបស់សិស្សវិទ្យាល័យពីដំបូង ប៉ុន្តែបន្ទាប់មកចូលដល់ឈុតឆាកភ័យ ស្រៀវឆ្អឹងខ្នងនៅពេលដែល Vee និង Ian ហ៊ានបន្តរការលេងហ្គេម ដល់ចំនុចគ្រោះថ្នាក់បំផុតក្នុងជីវិតរបស់ពួកគេ។ឃ្លីបវីដេអូរបស់រឿងនេះគឺពិតជាគួរអោយចាប់អារម្មណ៍ណាស់ ប៉ុន្តែបើសិនជាអ្នកចង់ដឹងពីចំនុចពិសេសៗបន្ថែមទៀត ទស្សនិកជនគួរដឹងពីមូលហេតុសំខាន់ៗដែលអ្នកគួរមើលរឿងនេះ! “Nerve” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តកម្ពុជាយើងចាប់ពីថ្ងៃនេះតទៅហើយ។


ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ ៖ 


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។





Tags: Westec Movie Eddie The Eagle The Conjuring 2 Nerve