ព័ត៌មានកីឡា៖ លោក Chuck Blazer ជាអតីតមន្ដ្រី FIFA មួយរូប បានចូលខ្លួនសារភាព បកស្រាយនូវរឿងដែលកើតមានទាក់ទងនឹង អំពើពុករលួយ ក្នុងសង្គម FIFA ខណៈដែលរូបលោក គឺជាមុខសញ្ញាសំខាន់បំផុតក្នុងរឿងក្ដីមួយនេះ។
លោក Chuck Blazer វ័យ ៧០ ឆ្នាំ បានរៀបរាប់រឿងរ៉ាវពីដើមរហូតដល់ចប់ ទាក់ទងនឹងអំពើមួយនេះថា គាត់គឺជាបុគ្គលមូយរូបក្នុងចំណោមបុគ្គលដទៃទៀត នៃការប្រព្រឹត្ដអំពើពុករលួយ ដែលបានកើតឡើងក្នុងព្រឹតិការណ៍សំខាន់ៗ មិនត្រឹមតែ FIFA ពិភពលោក ក្នុងប្រទេស បារាំង អាព្រិកខាងត្បូង សូម្បីតែព្រឹតិការណ៍អន្ដរជាតិផ្សេងៗទៀតក៏ជាប់ពាក់ព័ន្ធផងដែរ ដែលតុលាការ US បានទើបតែដឹងឮត្រឹមពីឆ្នាំ ក្រោយនេះប៉ុណ្ណោះ។
លោក Chuck Blazer ធ្លាប់បានតែងតាំងជាអគ្គរដ្ឋលេខាធិការ របស់ សហគមន៍បាល់ទាត់របស់ អាមេរិកឈ្មោះថា Concacaf ចាប់ពីឆ្នាំ ១៩៩០ រហូតដល់ ២០១១ ហើយទទួលបន្ទុកខាងផ្នែក ទំនាក់ទំនង ចរចារ ជាមួយក្រុមអ្នកឧបត្ថម្ភ ព្រមទាំងសិទ្ធចេញផ្សាយព័ត៌មាន។ ក្នុងមុខតំណែង គំលាតនៃការគ្រប់គ្រងក្នុងអង្គភាពទាំងពីរ (Fifa និង Concacaf) គាត់ព្រមទាំងក្រុម ការងារដទៃទៀត បានសារភាពថា ពិតជាបាន ប្រព្រឹតអំពើមិនគប្បីយ៉ាងតិច ២ ករណី។ រហូតមកទល់ឆ្នាំ ១៩៩២ គាត់បានទទួល សំណូក លើគម្រោងសម្រចឲ្យ មានការជ្រើសទីតាំងប្រទេសជាទីកន្លែងប្រកួត World Cup ក្នុងឆ្នាំ ១៩៩៨។ មកទល់នឹង ឆ្នាំ ១៩៩៣ - ២០០០s គាត់ព្រមទាំង មិត្ដរួមការងារ បានទទួលសំណូកមួយទៀតគឺ ពាក់ព័ន្ធទៅនឹង ការផ្ដល់សិទ្ធ ផ្សព្វផ្សាយ នៅក្នុងឆ្នាំ ១៩៩៦, ១៩៩៨, ២០០០, ២០០២ និង ២០០៣ ។ ចាប់ពីដើមឆ្នាំ ២០០៤ បន្ដរហូតដល់ ២០១១ គាត់ក៏បាន ទទួលសំណូកមួយទៀត គឺ ជ្រើសតាំងទីកន្លែង ប្រកួត World Cup 2010 ធ្វើនៅក្នុង អាព្រិកខាងត្បូង ។ នៅចន្លោះ ឆ្នាំ ២០១៤ ខែមេសា ដល់ ២០១១ ខែឧសភា គាត់ ទទួលបានការទុកចិត្ដជាខ្លាំងពីសំណាក់អង្គភាពទាំងពីរគឺ Fifa និង Concacaf ហើយឆ្លៀតឱកាស ក៏ប្រើប្រាស់ភាពស្អាតស្អំ លាក់បាំងអំពើក្បត់ដោយការផ្ទេរទឹកប្រាក់ពីតំបន់ផ្សេងៗក្នុង និង ក្រៅទឹកដីអាមេរិក តាមរយៈការទំនាក់ទង ទូរស័ព្ទ សារអេឡិចត្រូនិច្ច និងវិធីសាស្រ្ដផ្សេងៗទៀត ដើម្បីរត់ចេញលុយ តាមរយៈជើងហោះហើរ JFK Airport ក្នុងទម្រង់រូបភាពជា សែក (cheque)។ នៅចន្លោះឆ្នាំ ២០០៥ - ២០១០ គាត់មានចេតនា បំពេញសំណុំបែបបទ មិនត្រឹមត្រូវលើការបង់ពន្ធ ដោយអំពើរនេះ គាត់បានលាក់បាំងពី IRS តាមរយៈការកេញប្រវ័ញ្ញ ប្រាក់ពន្ធរបស់ IRS ដែលបានជំពាក់ ។ គាត់ដឹងថា អំពើទាំងនេះ ពិតជាមិនត្រូវឡើយ ក្នុងពេលនោះ ។
គូសបញ្ជាក់ផងដែរថា លោក លោក Chuck Blazer គឺជាអគ្គនាយកគណៈកម្មាការ FIFA ចន្លោះរវាងឆ្នាំ ១៩៩៦ ដល់ ២០១៣ ហើយខណៈមុនពេលនោះផងដែរ រូបលោក បានត្រូវតែងតាំង ជាអគ្គនាយករង របស់សហព័ន្ធកីឡាបាល់ទាត់របស់ US ផងដែរ ។
ពាក្យសម្ដីដែលបានលើកឡើងទាំងប៉ុុន្មានខាងលើនេះ គីត្រូវបាននិយាយឡើង កាលពី ដើមសប្ដាហ៍ខណៈដែល លោក Sepp Blatter បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនថានឹងចុះចេញពីតំណែង ប្រធាន FIFA ហើយក៏ស្របពេលដែល FBI កំពុងតែតាមដានស៊ើបអង្កេតយ៉ាង ក្ដៅគគុកផងដែរចំពោះលោកSepp Blatter ទាក់ទងនឹង អំពើពុករលួយនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball