យប់មិញនេះ Brazil បានឈ្នះលើក្រុម Colombia ក្នុងលទ្ធផល ២-១ ហើយបានកៅអី ឡើងទៅ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រហើយ តែអ្វីដែលអាក្រក់នោះគឺ Neymar មានរបួសយ៉ាងធ្ងន់ ។
កីឡាករវ័យ ២២ ឆ្នាំ Neymar ដែលបានរកគ្រាប់បាល់ ៤ គ្រាប់អោយ Brazil មកដល់ថ្ងៃនេះ គឺ ត្រូវបានក្រុមគ្រូពេទ្យ សែងចេញពីទីលាន ក្នុងពេលលេងជាមួយ Colombia ដោយសារតែការប៉ះ ទង្គិចជាមួយនិងកីឡាករ Juan Zuniga ។ ពេលនោះ Juan Zuniga មិនដឹងមកពីណា ក៏ហក់មកពី ក្រោយ Neymar ដើម្បីដណ្តើមបាល់ តែក៏ថែមមួយជង្គង់ពីក្រោយ ធ្វើអោយ Neymar ឈឺចុក ចាប់ជាខ្លាំង ។ បើតាមសំដីក្រុមគ្រូពេទ្យលោក Rodrigo Lasmar បានអោយដឹងថា Neymar មាន របួសខ្នងធ្ងន់ ដោយមានឆ្អឹងបាក់ ដែលត្រូវការសំរាក ព្យាបាលរយៈពេលយូរ ទើបសះស្បើយ ។
លោកគ្រូពេទ្យ ក៏បានបញ្ជាក់ផងដែរថា របួសដល់បាក់ឆ្អឹងមែន តែ Neymar មិនចាំបាច់ត្រូវការ វះកាត់ឡើយ តែត្រូវសំរាកព្យាបាល ៤ សប្តាហ៍ ហើយគ្មានផ្លូវណា ដែលអាចជួយអោយ ជា សះស្បើយលឿនជាងនេះទេ ៕