CamNews

កីឡាជាតិ 

NOCC ប្រាប់កីឡាកាយវប្បកម្ម អោយរៀបចំខ្លួន បើចង់ទៅស៊ីហ្គេមនៅឆ្នាំក្រោយ

គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់សហព័ន្ធកីឡាកាយវប្បកម្ម(សាច់ដុំ) កម្ពុជា
ថា ចូរខិតខំរៀបចំខ្លួនឡើង​ប្រសិនកីឡានេះ មានមហិច្ឆិតាចង់ទៅចូលរួមប្រកួតកីឡា អាស៊ី
អាគ្នេយ៍ ឬអាស៊ាននៅឆ្នាំក្រោយ។


ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ​បានមាន
ប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាកាយវប្ប
កម្មកម្ពុជា នៅសាលប្រជុំរបស់NOCCថា«បើ​ពិនិត្យនិងសិក្សាទៅលើសហព័ន្ធនេះ ឃើញថា
មានសមត្ថភាព សមស្របតាមស្តង់ដារអន្តរជាតិហើយ ហើយធនធានកីឡាកររបស់សហ
ព័ន្ធក៏ល្អដែរ ល្មមអាចទៅចូលរួម បាន»។

ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា« ប៉ុន្តែប្រសិនបើសហព័ន្ធនេះចង់ទៅ SEA Games នៅ
ប្រទេស មីយ៉ាន់ម៉ា នៅឆ្នាំក្រោយមែននោះ ចូរខិតខំថែមទៀត ទាំងកីឡាករ និងច្បាប់ទម្លាប់
ផ្សេងៗដែលសហព័ន្ធមិនទាន់បាន ពោលគឺមិនទាន់មកចុះឈ្មោះសុំការទទួលស្គាល់ ពី​គណ
កម្មាធិការជាតិអូឡាំពិកកម្ពុជានៅឡើយទេ បន្ទាប់ពីបានប្រារព្ធមហាសន្និបាទរួចមក ពោល
គឺជាងមួយឆ្នាំហើយ»។

សូមបញ្ជាក់ថា ឯកឧត្តម អគ្គលេខាធិការមានប្រសាសន៍បែបនេះក្នុងពេលលោកចូលរួម ក្នុង
សន្និសីទសារព័ត៌មានមួយ​ស្តីពី សហ ព័ន្ធកីឡាកាយវប្បកម្ពុជា នឹងទៅចូលរួមប្រកួតកីឡានេះ
នៅប្រទេសចិនពីថ្ងៃទី១៩ ដល់ ២៤ខែកញ្ញា ឆ្នាំ២០១២ ដែលមាន ឈ្មោះ ថា ប្រកួតជើសរើស
ជើងឯកកីឡាកាយវប្បកម្មអាស៊ី ដោយមាន៣៨ប្រទេសចូលរួម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ nocc



Tags: NOCC ​ sport cambodia