ភ្នំពេញ៖ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលស្រីស្អាត អ៊ិន វលក្ខណ៍ទេពី បានប្រឡូកកាយថ្វាយខ្លួន ក្នុងពិភព សិល្បៈ ដោយផ្ដើមចេញពីការប្រឡង កម្មវិធីស្រីស្រស់ប្រុសស្អាត របស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន ខណៈសម្រស់ និង សមត្ថភាពរបស់នាង ធ្វើឲ្យនាង ដណ្ដើមបានជ័យលាភីលេខ១ វ៉ាដាច់អស់ស្រីស្អាតនានា ។
ថ្វីត្បិតតែ អ៊ិន វលក្ខណ៍ទេពី ដណ្ដើមបានជ័យលាភីលេខ១ តែប្រជាប្រិយភាពនាង មិនបានដើរទៅមុខ ដូចតំណែង ឡើយនាងបានធ្វើជាអ្នកអានព័ត៌មាន នៅស្ថានីយទូរទស្សន៍ស៊ីធីអីន បានប៉ុន្មានឆ្នាំ ក៏បាត់មុខសូន្យសុង រហូតមក ដល់សព្វថ្ងៃនេះ ។ តែរយៈពេលចុងក្រោយនេះ អ៊ិន វលក្ខណ៍ទេពី ក៏លេចមុខមកវិញ ជាមួយសម្រស់ដ៏ស្រស់ស្អាត ដដែលពិសេសកាលពីចុងឆ្នាំកន្លងទៅ នាងបានធ្វើខួបកំណើត អស់រាប់ពាន់ដុល្លារនៅ ក្លឹប ដ៏ទំនើបមួយជាមួយអ្នក សិល្បៈជាច្រើន។
ស្របពេល អ៊ិន វលក្ខណ៍ទេពី វិលមករកឆ្នាំងចាស់ និងសន្សំប្រាក់ល្អិតនេះឡើងវិញ នៅឯខេត្តបន្ទាយមានជ័យ មាន ពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវពីនាងពេញស្រុក ទោះជានាងនៅស្រុកកំណើត បានតិចតួចជាង នៅភ្នំពេញក៏ដោយ។ ប្រពភពីអ្នកស្រុក បាននិយាយថា អ៊ិន វលក្ខណ៍ទេពី បានទិញដីធ្លីជាច្រើនកន្លែង នៅក្នុងស្រុកកំណើត ។ ជារឿយៗ គេតែងតែឃើញនាងមកមើលដីម្ដងកាលដែលដីមានចំនួនរាប់សិបហិចតាឯណោះ ហើយតំលៃបើលក់ចេញគឺរាប់ម៉ឺន ដុល្លារតែគេមិនទាន់ដឹងថា ស្រីស្អាតរូបនេះមានប្រាក់ច្រើនសន្ធឹកសន្ធាប់មកពីណាក្នុងការទិញដីធ្លីនោះទេខណៈដែល ចំណូលសិល្បៈរបស់នាង ស្ទើរតែគ្មានសោះនោះ។
ចំណែកប្រភពព័ត៌មាន ពីអ្នកធ្វើការក្នុងអង្គការ របស់ឪពុកនាង បាននិយាយថា ជារឿយៗគេឃើញ ទេពី មកលេងស្រុក តែមកមិនយូរទេ មកមើលដីប៉ុណ្ណោះ រួចក៏ត្រឡប់ទៅវិញ ។ ម្យ៉ាងទៀតបើនិយាយពីស្ថានភាព និងសុភមង្គលក្នុងគ្រួសារ អ៊ិន វលក្ខណ៍ទេពី ត្រូវបានឪពុកស្រឡាញ់និងថ្នាក់ថ្នមណាស់មិនឲ្យនាងលំបាកអ្វីឡើយ តាំងពីតូចដល់ធំ តាមបំណង គ្រប់បែបយ៉ាង ។
យ៉ាងណាមិញ ស្រីស្អាតថ្ពាល់ខួច អ៊ិន វលក្ខណ៍ទេពី មិនទាន់អាចសុំការបំភ្លឺបានទេ នៅពេលនេះខណៈទូរស័ព្ទខល មិនចូល ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល