CamNews

កំសាន្ត 

អ៊ុន សិទ្ធា ស្រែករក​យុត្តិធម៌​ ពេល​គេ​ចោទថា​ មាន​ចំណង​ស្នេហ៍​លួចលាក់​ភេទ​ដូចគ្នា​ ជា​មួយ​ យ៉ែម សំអូន

ភ្នំពេញ៖ តារាសម្ដែងប្រុសជាច្រើនដួង ក្នុងក្រុមខេមបូឌាសូភើម៉ូឌែល មានលោក អ៊ុន សិទ្ធា និងលោក សាយ សៀរ៉ា កំពុងតែក្លាយជាជនរងគ្រោះ ព្រោះតែអ្នកនាង យ៉ាន លីនដា បានធ្លោយមាត់និយាយថា ប្រុសដែលប្ដី (យ៉ែម សំអូន) នាងធ្លាប់ទាក់ទង ជាតារាម៉ូឌែល ធ្លាប់ទៅដើរម៉ូដនៅអូស្ត្រាលីជាមួយគ្នា ។ ដូចនេះលោក អ៊ុន សិទ្ធា បានក្លាយជាមុខព្រួញដ៏សាហាវ បំផុតក្នុងរឿងដ៏ចម្រូងចម្រាសនេះ ។

កាន់តែក្ដៅរោលរាលជាងនេះលោក អ៊ុន សិទ្ធា ត្រូវបានមហាជនជេរតិះដៀល ព្រោះគេបានចោទលោកថា ជាដើមហេតុបំបែកប្ដីប្រពន្ធគេ ដែលបានរួមរស់ជាមួយគ្នា ជិត២០ឆ្នាំមកហើយ ។ ពិសេសមហាជនមិនត្រឹមតែជេរស្ដីទេ ថែមទាំងប្រើសម្ដីគ្រោធគ្រាតមើលងាយ មើលថោក លោកអ៊ុន សិទ្ធា ទៀតផង ។

ជុំវិញរឿងរ៉ាវដ៏រសើបនេះលោក អ៊ុន សិទ្ធា បានបញ្ជាក់ថា លោកហ៊ានស្បថដាក់ជីដូនជីតា ក្នុងរឿងប្ដីប្រពន្ធដ៏រញ៉េរញ៉ៃនេះ ថាលោកមិនបានចូលខ្លួនពាក់ព័ន្ធជាមួយទេ ។ លោកបានបង្ហាញអារម្មណ៍អន់ចិត្តជាខ្លាំងថា «សូមអ្នកដែលចោទលោកមេត្តាមាន ភស្តុតាង និងសាក្សីផង អយុត្តិធម៌ណាស់សម្រាប់លោក ដែលមិនដឹងអីសោះ ប្រសិនជាអ្នកត្រូវបានគេចោទដូចជាលោក តើអ្នកមានអារម្មណ៍បែបណា ទាំងខ្លួនមិនបានធ្វើអ្វីបន្តិចនោះ» ។

ការស្រែកបែបនេះ គឺបានធ្វើឡើងក្នុងបណ្ដាញសង្គម Facebook ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯង ដែលបានរងការចោទថា ខ្លួនបានចូលជ្រែកបំបែកស្នេហ៍របស់លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីដា ។ ថ្វីដ្បិតតែអ្នកនាង យ៉ាន លីនដា និងតារាប្រុសទាំងអស់ បានចេញមុខចេញមាត់បកស្រាយ តែម្នាក់ៗហាក់លាងខ្លួនមិនជ្រះទាល់តែសោះ ព្រោះមកពីនាង យ៉ាន លីនដា ហាក់មានចេតនាចង់បំបាក់ អ្នកដែលយកប្ដីនាងឱបនឹងដើមទ្រូង ព្រោះនៅសុខៗនាងក៏ធ្លោយមាត់ថា អ្នកធ្លាប់ដើរម៉ូដនៅអូស្ត្រាលីជាមួយគ្នា ដែលមានតារាប្រុសមិនជាច្រើននោះទេ មានចំណងស្នេហាលួចលាក់ជាមួយប្ដីនាង ។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh