CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចខេត្ត ស្វាយរៀង គ្រោង បញ្ជូនជនសង័្សយ ២នាក់ ប្រឡងជំនួសគេ ទៅតុលាការ នៅម៉ោង ២រសៀលនេះ

ភ្នំពេញ៖ ប្រភពព័ត៌មានពីខេត្តស្វាយរៀង ឱ្យដឹងថា ជនសង្ស័យពីរនាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (AC  U) និងកម្លាំងចម្រុះសាកសួររួចមក ពាក់ព័ន្ធនឹងចូលប្រឡងជំនួសគេ ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ  កាលពីថ្ងៃចន្ទ ទី០៤ ខែសីហា នឹងត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូង នៅរសៀលម៉ោង២ ថ្ងៃអង្គារ ទី៥ ខែ សីហា ឆ្នាំ២០១៤។

ប្រភពដដែលបានបញ្ជាក់ទៀតថា យុវជនទាំង២រូបនេះ មានឈ្មោះ ស្តើង ចាន់ធន់ អាយុ ២១ឆ្នាំ មុខ របរលក់ដូរ  រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ក្រុងស្វារៀង ឃាត់ខ្លួន នៅមណ្ឌលប្រឡង បឋមសិក្សាសាមគ្គី  ស្ថិតក្នុងភូមិសាមគ្គី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ត្រូវបានអនុរក្សចាប់បាន។

ចំណែកមួយរូបទៀត ឈ្មោះ សំ ណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិតរស់នៅភូមិត្នោត ឃុំ ក្រសាំង ស្រុក រមាសហែក ក្រុងស្វាយរៀង ប្រឡងជំនួសគេ នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀង។

យ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់ បានលើកឡើងថា ជនសង្ស័យអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ប្រសិនបើ តុលាការរកឃើញថា មានការកំហុសមែននោះ៕

- អាន ៖​ ឃាត់ខ្លួនយុវជន ២នាក់ ដែលប្រឡងសញ្ញាបត្រ ទុតិយភូមិជំនួសគេ នៅខេត្តស្វាយរៀង

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh