សិង្ហបុរី ៖ វីដេអូខ្លីមានរយៈពេលជិត ១៨នាទីមួយ បានបង្ហាញនូវការអប់រំ ចំពោះបុរស ដែលចូល
ចិត្តលេងជជែកកម្សាន្ត (Chat) ជាមួយស្រីស្អាត មិនដែលស្គាល់គ្នាសោះ ដោយពួកនាងតែងតែ
ស្លៀកពាក់ បែបសិចស៊ីលេចលើលេចក្រោម បញ្ចេញដើមទ្រូង ធ្វើឲ្យប្រុសៗឈ្លក់វង្វេង ជាមួយ
នឹងសម្រស់ពួកនាង ហើយស្រីស្អាតទាំងនោះ បានបង្ខំឲ្យយើង ដោះសម្លៀកបំពាក់ចេញ ដោយ
យើងមិនដឹងខ្លួនថា មានការថតទុកនោះទេ។
នៅពេលដែលយើងដោះសម្លៀកបំពាកចេញអស់ហើយ នាងក៏បានបង្កើតភាពភ្ញាក់ផ្អើលមួយ
ដោយគំរាមយកប្រាក់ពីយើង តាមរយៈការផ្ទេរប្រាក់តាម គណនីធនាគារ បើយើងមិនព្រមផ្ទេរ
ប្រាក់ឲ្យនោះទេ ស្រីស្អាតគំរាមនឹងបង្ហោះរូបស្រាត របស់យើងនៅលើប្រព័ន្ធអ៉ីនធើណែតតែម្តង។
ហេតុការណ៍ចាប់ចម្រិតតាមរយៈអ៉ីនធើណែតនេះ ក៏ធ្លាប់កើតមាន នៅក្នុងប្រទេសកម្ពុជាផងដែរ
ដោយសមត្ថកិច្ចបានចាប់ខ្លួនជនល្មើស ជាច្រើននាក់កន្លងមកនេះ៕
សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល