ភាពយន្ត ៖ ខ្សែភាពយន្តថ្មី ដែលប្រិយមិត្ត មិត្តអ្នកអានទាំងអស់គ្នា ជាពិសេសក្រុមអ្នកនិយមគាំទ្រ ទស្សនាខ្សែភាពយន្តផ្ទាល់តែម្តង ទន្ទឹងរង់ចាំនោះ បានមកដល់ហើយ ពោល ឆ្លាមទឹករាក់ ឬ The Shallows ពីផលិតកម្ម Columbia Pictures នឹងមិនធ្វើអោយលោកអ្នកនៅស្ងៀមនឹងកៅអី បាននោះទេ ពីព្រោះថា លោកអ្នក នឹងមានអារម្មណ៍តានតឹងដូចក្នុងខ្សែភាពយន្តជាក់ជាមិនខាន ។
ជាបេក្ខភាពខ្សែភាពយន្តថ្មី តែព្រឺព្រួច រន្ធត់ និងសាហាវ ហួសពីការស្មាននោះ The Shallows ឬ ឆ្លាមទឹករាក់ និងធ្វើអោយអស់លោកអ្នកជក់ចិត្ត តាំងតែពីដើមដល់ចប់ ។ តើនាង Nancy (Blake Lively) នឹងមានជោគវាសនាទៅជាយ៉ាងណា នៅពេលដែលនាងប្រឈមនឹងការវាយប្រហារ ពី សំណាក់ឆ្លាមដ៏កាចសាហាវ នៅលើផ្ទៃសាគរ ដែលមានរយៈចម្ងាយជិត នឹងឆ្នេរសមុទ្រជាខ្លាំង។ ឆន្ទៈនៃការតស៊ូ ប្រយុទ្ធជាមួយនឹងឆ្លាមកំណាច តើនាង Nancy អាចធ្វើបានឬក៏យ៉ាងណា ? ចង់ជ្រាបកាន់តែច្បាស់ មានតែរង់ចាំតាមដានទស្សនា ខ្សែភាពយន្តថ្មី រឿង ឆ្លាមទឹករាក់ ដែលចាក់បញ្ចាំងហើយ គ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ ជាពិសេស ក៏មានការចាក់បញ្ចាំងដូចគ្នាដែរ 4DX នៅឯរោងភាពយន្ត Major Cineplex By Cellcard ។
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ៕