១. សំលឹងមើលនាឡិកា៖ មូលហេតុដ៏សាមញ្ញមួយនេះធ្វើឲ្យមនុស្សដេកមិនលក់ ដោយសារតែខ្វល់ខ្វាយពីរឿងម៉ោងថា សល់រយៈពេលប៉ុន្មានទៀតសម្រាប់ដំណេក
២. បរិភោគភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
៣. គិតពីរឿងដេកខ្លាំងពេក៖ ឧទាហរណ៍គិតថាត្រូវដេកឲ្យលក់ស្រួល ព្រោះព្រឹកឡើងមានកិច្ចប្រជុំសំខាន់មួយ ដែលចាំបាច់ត្រូវក្រោកពីព្រលឹម និងមានស្មារតីល្អ
៤. ជក់បារី៖ ជាតិនីកូទីនក្នុងបារីធ្វើឲ្យខួរក្បាលចេះតែភ្ញាក់ឡើង ច្រើនជាងធម្មតាពី ១៥ ទៅ ២០ដង
វីធីដោះស្រាយ៖ បិទបាំងកុំឲ្យឃើញនាឡិកា គឺរស់នៅដូចធម្មជាតិមិនខ្វល់ពីរឿងម៉ោង ជៀសវាងកាហ្វេអ៊ីនមុនដេក សម្រាកមួយភ្លែតមុនពេលដេក បំភ្លេចការងារចោល និងផ្តាច់បារី ឬបើទៅមិនរួច គួរជ្រើសរើសបារីណា ដែលមិនសូវប៉ះពាល់ដល់ដំណេក។
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង