ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងព៏ទំពរសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ
បានចេញផ្សាយកាលពីម្សិលមិញនេះអោយដឹងថា ក្រុមមន្រ្តីប៉ូលីសមានសមត្តកិច្ចរបស់ប្រ់
ទេសប៉ារ៉ាហ្គាយ បានធ្វើការចាប់ឃាត់ខ្លួន មនុស្ស ៤ នាក់ ខណៈពេលដែលពួកគេរត់ពន្ធស
ត្វសេកដោយខុសច្បាប់ ដែលមានចំនួនដល់ទៅ ២១១ ក្បាលឯណោះ។
គួរបញ្ជាក់ផងដែរថា សត្វសេកទាំង ២១១ ក្បាលនេះ ត្រូវបានរកអោយឃើញថា វាគឺជាប្រ
ភេទសត្វស្លាបដែលរស់នៅក្នុងព្រៃ "Amazon" ។ លើសពីនេះទៅទៀត បើ់យោងតាមសម្តី
បសុពេទ្យ មកពីក្រសួងបរិស្ថានរបស់ប្រទេសនេះ បានបញ្ជាក់បន្ថែមអោយដឹងថា ក្នុងចំ
ណោមសត្វសេកទាំងអស់ មួយចំនួនធំ ពួកវាគឺនៅតូចនៅឡើយ ស្របពេលដែលវាត្រូវបា
នវាចាប់ចេញពីសំបុករបស់ពួកវាផ្ទាល់។
គួររំឭកផងដែរថា ពួកវាទាំងអស់នឹងត្រូវបានមើលថែរក្សាគាំពារពីសំណាក់រដ្ឋាភិបាលដោ
យដាក់នៅក្នុងឧទ្យានធម្មជាតិ មុននឹងលែងវានៅពេលក្រោយ ហើយបើនិយាយពីជនជាប់
ចោទរូបនោះវិញ ត្រូវបានកាត់ទោសអោយជាប់ទ្រុង ក្នុងមួយនាក់ៗ ៨ ឆ្នាំ៕
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ