ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានកណ្តាល Central News Agency រួចមក ទំព័រសារព័ត៌មាន សឹង្ហបុរី channelnewsasia ចេញផ្សាយបន្តអោយដឹងថា លោក តាវ័យ ៧៩ ឆ្នាំម្នាក់ មកពី តៃវ៉ាន់ ត្រូវបាន ចាប់ ឃាត់ខ្លួន កាលពីថ្ងៃពុធ ទី ២៩ ម្សិល មិញនេះ បន្ទាប់ពី គាត់បានប្រព្រឹត្តិបទល្មើស ដោយចាប់កាត់ បបូរមាត់ ច្រមុះ និង ត្រចៀក មិត្តស្រី របស់ខ្លួន រួចយកទៅ ចុចចូលក្នុងបង្គន់ ។
បន្ថែមពីលើនេះ បើយោងតាមភ្នាក់ងារសារព័ត៌មានក្នុងស្រុក តៃវ៉ាន់ អោយដឹងថា ជនរងគ្រោះជាមិត្តស្រី មានវ័យ ៤៧ ឆ្នាំ បានរាងស្រួលបួល មកវិញ និងស្ថិតនៅក្នុងស្ថានភាព ល្អប្រសើរ បន្ទាប់ ពីសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យ ។ ភ្នាក់ងារសារព័ត៌មាន Central News Agency រាយការ ណ៍អោយដឹងថា លោក តាម្នាក់ ដែលត្រូវបានគេស្គាល់ត្រឹមតែនាមត្រកូលថា Huang នោះ បានកើតមានឡើង នូវ ភ្លើងប្រច័ណ្ឌ ដល់កំពូល ដោយសង្ស័យថា មិត្តស្រីរបស់ខ្លួន មានទំនាក់ទំនងជាមួយនឹងមនុស្សប្រុសដទៃ ។
លោកតា មាននាមត្រកូលថា Huang ត្រូវបានមន្រ្តីមានសមត្ថកិច្ច បញ្ជាក់ ដោយភស្តុតាងអោយដឹងថា គាត់បានវាយប្រហារមិត្តស្រីរបស់ខ្លួន អំឡុងពេលដែលនាងលង់លក់ក្នុងសុបិន្ត ពោល ចាប់ចង រួចយក កាំបិទចិតផ្លែឈើ មកកាត់ផ្តាច់ បបូរមាត់ ច្រមុះ និង ត្រចៀក ខណៈ បានយក កន្សែង មកញ៉ុកមាត់ជន រងគ្រោះ ពេលដែលនាងស្រែកឈឺចុកចាប់ រួចយក បំណែក ដែល កាត់ផ្តាច់នោះ ទៅបោះចោល ដោយ ចុចចោលចូលទៅក្នុងបង្គន់ មុននឹងធ្វើការ ទូរស័ព្ទហៅ រថយន្តសង្គ្រោះបន្ទាន់ ។
ប្រភពសារព័ត៌មានដដែល អះអាងអោយដឹងថា ជនជាប់ចោទ កាលពីពេលកន្លងទៅក៏ធ្លាប់បានសរសេរ សំបុត្រគម្រាមមិត្តស្រីរបស់ខ្លួន រួចទៅហើយ ថានឹងមានការបង្ហូរឈាម ប្រសិន ណា មានការរកឃើញ ថានាងពិតជាបានអង្គុុយញ៉ាំអាហារជាមួយនឹងប្រុសដទៃ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia