CamNews

តារា 

សន នាងផល្លីកា លេចឮថា ផលិតកម្ម Bigman ត្រៀម​ដាក់​ពាក្យ​ប្ដឹង

ភ្នំពេញ៖ តារាចម្រៀងស្រី ទើបតែសាបរលាបរឿងអាស្រូវស្នេហា ជាមួយនឹងលោក វីជេ រតនា និងទើបតែចូលជ្រក ក្នុងផលិតកម្មហង្សមាស ប្រមាណជិត១ឆ្នាំ កញ្ញា សន នាងផល្លីកា ថ្មីៗនេះ បានពើបប្រទះនឹងព័ត៌មានដ៏រសើបមកថា ខាងផលិតកម្មចាស់ ដែលនាងធ្លាប់ជ្រក កំពុងតែត្រៀមពាក្យបណ្តឹងប្តឹងនាង ទៅតុលាការ ប្រសិនបើនាងមាន ចេញលក់បទចម្រៀង នៅផលិតកម្មហង្សមាស ។

បើតាមប្រភពបានបង្ហើបប្រាប់ LookingTODAY ឲ្យដឹង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា តារាចម្រៀងស្រី រូបស្រស់ ដែលជាអតីតសង្សារសំណព្វចិត្ត របស់វីជេ រតនា គឺនាង សន នាងផល្លីកា ពេលនេះកំពុងតែមានបញ្ហា ប្រទាញប្រទង់គ្នា ព្រោះថាពេលនេះ ខាងផលិតកម្ម Big Man កំពុងតែមានគម្រោង ត្រៀមដាក់ពាក្យប្តឹងនាង ទៅតុលាការ ដោយសារតែនាង បានរំលោភកិច្ចសន្យាការងារ ជាមួយខាងក្រុមហ៊ុនចាស់ មិនទាន់ចប់កិច្ចសន្យាផង ស្រាប់តែទៅច្រៀងឲ្យផលិតកម្មផ្សេង ធ្វើរំភើយទៅវិញ។

ទាក់ទងទៅនឹងព័ត៌មានដែលលេចឮថា ខាងផលិតកម្មចាស់ ត្រៀមដាក់បណ្តឹងប្តឹងនោះ គឺបន្ទាប់ពីមានការលេចឮ ថា តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ផល្លីកា កំពុងតែត្រៀមចេញលក់បទចម្រៀង ច្រៀងឆ្លងឆ្លើយ ជាមួយ លោក ឆន សុវណ្ណារាជ នៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលកិច្ចសន្យាចាស់របស់នាង មិនទាន់ចប់ហើយ នាងបែរ ជាទៅស្រវ៉ាទ្រនំថ្មី ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ចាងហ្វាង ផលិតកម្ម Big Man លោក ហួត ពៅសំណាង បានប្រាប់យ៉ាងខ្លីបែបលាក់លៀមថា “សម្រាប់តារាចម្រៀងម្នាក់ ហ្នឹង(ផល្លីកា) នៅមិនទាន់ចប់កុងត្រា(កិច្ចសន្យា) ជាមួយខាងយើងទេ ហើយជាធម្មតាបើគេរំលោភយើងហើយ យើងមិនអាចនៅស្ងៀមបានទេ ហើយរឿងគ្រប់យ៉ាង គឺខ្ញុំទុកឲ្យខាងមេធាវី ជាអ្នករៀបចំ ។ ចំណែករឿងលើសពីនេះ បើសិនជាច្បាស់អស់ហើយខ្ញុំ និងប្រាប់ទៅខាង LookingTODAY ជាថ្មីម្ដងទៀត” ។

ដោយឡែក តារាចម្រៀងប្រចាំ ផលិតកម្ម ហង្សមាស កញ្ញា សន នាងផល្លីកា មិនអាចទាក់ទងសាកសួរ នាងពាក់ព័ន្ធ រឿងនេះបានទេ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ខណៈដែលលេខទូរស័ព្ទរបស់នាង ត្រូវបានប្ដូរ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh