CamNews

តារា 

ឆៃ លីដាឡែន ឆេះ​ដុំ​ភ្លើង​ពេល​ឮ​គេ​ថា បញ្ចប់​អាជីព​សិល្បៈ សំងំ​រៀប​ការ​ស្ងាត់ៗ

ភ្នំពេញៈ ក្រោយពីសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយថា តារាចម្រៀងសិចស៊ី កញ្ញា
ឆៃ លីដាឡែន បានបញ្ចប់អាជីពសិល្បៈ ដោយសារតែគ្មានក្តីសង្ឃឹមក្នុងការ សាងប្រជាប្រិយ
ភាព ហើយទៅសម្ងំរៀបការស្ងាត់ៗនោះ ត្រូវបានតារាស្រីរូបនេះ បញ្ចេញប្រតិកម្មភ្លាមៗ ក្រោយ
ពីបានទទួលព័ត៌មាននេះ ដោយមិនសំចៃមាត់។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងដែលសម្បូរដើមទ្រូង និងនិយម
តុបតែងខ្លួនសម្ញែងសម្រស់ដើមទ្រូង កញ្ញា ឆៃ លីដាឡែន បានបាត់វត្តមានពីការងារ សិល្បៈស្ទើរ
តែទាំងស្រុង រហូតលេចឮព័ត៌មានពីមួយ ទៅមួយថាភាពស្ងប់ស្ងាត់នេះ ដោយសារតែនាងសម្រេច
ចិត្ត បញ្ចប់អាជីពនេះ ទៅរៀបការកសាងគ្រួសារ ជាមួយបុរសកំពូលស្នេហ៍ ដែលជាអ្នកមានទ្រព្យ
អាចផ្តួចផ្តើម នាងឲ្យរស់នៅយ៉ាងសុខស្រួល។

ដោយឡែកនៅពេលដែល តារាស្រីរូបស្រស់ថ្ពាល់ខួចទាំងសងខាង កញ្ញា ឆៃ លីដាឡែន បាន
បញ្ចេញកំហឹងដោយមិនសំចៃមាត់ ប្រតិកម្មទៅលើព័ត៌មានទាំងអស់នោះ ថាជារឿងមិនពិត ហើយ
ក៏គ្មានហេតុផលអ្វី ដែលនាងត្រូវបញ្ឈប់ អាជីពសិល្បៈរបស់នាង ដោយស្ងាត់ៗនោះដែរ ព្រោះថា
នាងមានថ្ងៃនេះ ដោយសារតែសិល្បៈ ដូច្នេះប្រសិន បើនាងមានបំណងចង់ បញ្ចប់មែន នាងនឹង
ប្រកាសជាសាធារណៈ។

ចំពោះព័ត៌មានដែលថា នាងកំពុងតែសម្ងំបន្ទុំសាច់ត្រៀមខ្លួន ធ្វើជាកូនក្រមុំនោះ ត្រូវបានតារាស្រី
រូបនេះ បានឲ្យដឹងថា " ប្រសិនបើខ្ញុំរៀបការមែន ខ្ញុំនឹងដើរចែកធៀបការជាក់ជាមិនខាន ព្រោះថា
ជីវិតរៀបអាពាហ៍ពិពាហ៍គឺ សំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ គ្មានអីត្រូវលាក់បាំងនោះទេ ។
តែអ្វីដែលធ្វើឲ្យខ្ញុំ មិនសប្បាយចិត្តនោះ គឺការចុះផ្សាយព័ត៌មានមិនពិតថា ខ្ញុំត្រៀមខ្លួនរៀបការ
ទាំងដែលម្ចាស់សាម៉ីខ្លួន មិនបានដឹងរឿងនេះផង " ។

ជាមួយគ្នានោះដែរ តារាស្រីស្រស់ ឆៃ លីដាឡែន ក៏បានព្រលយពាក្យដោយទទួលស្គាល់ខ្លះថា
នាងពិតជាមិនទាន់មានឱកាស ក្នុងការបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ប្រាកដមែន ។ តែ
បើនិយាយពីការងារសិល្បៈខាងក្រៅ ដូចជាខនសឺតតាមខេត្តវិញ គឺនាងមមាញឹករកពេលសម្រាក
គ្មានទេ ។ ចំណែកការងារ នៅក្រៅប្រទេសវិញ ក៏មានគេព្យាយាមទាក់ទងមកច្រើន តែកំពុងតែ
ស្ថិតនៅក្នុងជម្រើសថា តើត្រូវជ្រើសរើសប្រទេសមួយណា សម្រាប់ចេញ ទៅសម្តែងតែប៉ុណ្ណោះ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhay lidalen entertainment khmer star