CamNews

ម៉ូតូ 

ម៉ូតូ Ducati 1199 Panigale S ចេញស៊េរីថ្មី មានតម្លៃ ២៤,៤៩៥ដុល្លារ

ម៉ូតូ Ducati 1199 Panigale S ចេញស៊េរីថ្មី ជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើល ប្លែក ស្រស់ស្អាត
និង ទាក់ទាញបំផុត សំរាប់ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ពិតជាស័ក្តិសម និងកាន់តែពេញនិយម សំរាប់
អ្នកចូលចិត្តប្រើប្រាស់ម៉ូតូធំ។

ម៉ូតូ Ducati 1199 Panigale S ម៉ូដែលនេះ ត្រូវបានគេតុបតែង និង រចនាម៉ូដឡើង មានរាងធំមាំ
ធន់ និងស្រស់សង្ហា ជាងស៊េរីមុនៗ ដែលបានបំពាក់មក ជាមួយនឹងកំលាំងម៉ាស៊ីន ១១៩៨សេសេ
មានប្រព័ន្ធទឹកត្រជាក់ ការពារកុំឱ្យម៉ាស៊ីនក្តៅខ្លាំង ពេលបើកបរទៅផ្លូវឆ្ងាយ។

អ្វីដែលពិសេស សំរាប់ម៉ូតូ Ducati 1199 Panigale S ម៉ូដែលថ្មីនេះ យើងឃើញបំពាក់ ជាមួយនឹង
បំពង់ផ្សែងស៊ីមាំងនៅក្រោមម៉ាស៊ីន នៅចំហៀងខាងស្តាំដ៏ទាក់ទាញ និង មានតម្លៃ ២៤,៤៩៥ ដុល្លារ
នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: motorcycle 2014 Ducati 1199 Panigale S