CamNews

កំសាន្ត 

តារាសម្ដែង Angelababy រងនូវពាក្យចចាមអារ៉ាមថា មានផ្ទៃពោះមុនរៀបការ

ចិន៖ តារាសម្តែង តារាចម្រៀង និងតារាម៉ូដែលចិន ដ៏ល្បីល្បាញមិនចាញ់នាង Fan BingBing គឺនាង Angelababy បានលេចឮពាក្យចចាមអារ៉ាមយ៉ាងខ្លំាង ចំពោះរូបនាង ថាកំពុងមានផ្ទៃពោះមុនពេលការ ។ ប៉ុន្តែពាក្យចចាមអារ៉ាមនោះ មិនមែនជារឿងអាស្រូវនោះទេ ពោលគឺជាដំណឹងល្អ សម្រាប់រូបនាង ជាមួយគូដណ្តឹងលោក Huang Xiaoming ក្នុងដំណឹងមានផ្ទៃពោះ មុនអាពាហ៍ពិពាហ៍នេះ។ នេះបើតាមការចេញផ្សាយ ពីគេហទំព័រ Sina នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៥។

នាង Angelababy បានចូលរួម ក្នុងការផ្សព្វផ្សាយមួយ “game promotions” នៅទីក្រុងប៉េកាំង ប្រទេសចិន ហើយបានទាក់ទាញ ពីអ្នកចូលរួមទស្សនា ដោយសារតែសម្រស់ ដ៏មានមន្តស្នេហ៍ ធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំង ចំពោះរូបនាង។

Angelababy បានចុះបញ្ជី អាពាហ៍ពិពាហ៍ជាមួយនឹង តារាសម្តែងលោក Huang Xiaoming នៅទីក្រុង Qingdao កាលថ្ងៃព្រហស្បតិ៍ ទី២៧ ឧសភា កន្លងទៅ ពួកគេគ្រោងនឹងរៀបការ នៅក្នុងទីក្រុងស៊ាងហៃ នាខែតុលា ខាងមុខនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC