លោក Robbie Svage ដែលជាកីឡាបាល់ទាត់ និងជាតារាម្នាក់ផងដែរ បានចូលរួមជាមួយ
ក្រុមផ្សាយវិទ្យុ BBC Radio 5 live និង BBC Radio Sheffield កាលពីពាក់កណ្តាលខែតុលា
នេះដើម្បីបង្កើតឯតទគ្គកម្មថ្មីមួយរបស់បាល់ទាត់ 5-A-Side ដែលឯតទគ្គកម្មនោះគឺ ជាឯត
ទគ្គកម្មដែលមានកីឡាករចូលរួមលេងបាល់ទាត់ 5-A-Side បានច្រើនបំផុត។
រូបភាព៖ លោក Robbie Svage ជាមួយនឹងឯតទគ្គកម្មថ្មី
សូមបញ្ជាក់ថាបាល់ទាត់ 5-A-Side គឺត្រូវបានលេងដូចជាបាល់ទាត់ធម្មតាអញ្ចឹង តែខុស
ត្រង់ក្រុមនីមួយៗតំរូវឲ្យមានសមាជិកតែ ៥ នាក់ប៉ុណ្ណោះ។ ការប្រកួតបាល់នេះបានក្លាយ
ជាឯកទគ្គកម្មថ្មីដោយសារតែ មានកីឡាករចូលរួមលេងចំនួន ៤៦៤ នាក់ ច្រើនជាងឯកទគ្គ
កម្មមុនដែលមានអ្នកលេងត្រឹមតែ ៤៤១នាក់។
ការលេងមួយប្រកួត គឺប្រើរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដែលកីឡាករនីមួយៗឆ្លៀត
ឱកាសនេះបង្ហាញនូវថ្វីជើងរបស់ពួកគេម្នាក់ៗ។ ការប្រកួតត្រូវបានចូលរួមពីកីឡាករល្បីៗ
ជាច្រើនដែលមកពី Wales និង Blackburn ហើយមានកីឡាករជាច្រើនបន្ថែមទៀតដែលជា
ពលរដ្ឋមកពី Fife Gloucestershire និង Dublin។
នៅចុងបញ្ចប់នៃការប្រកួតក្រុម ខៀវ បានយកឈ្នះក្រុម ក្រហម ដោយលទ្ធផលបាល់សុត
បញ្ចូលទីសរុបចំនួន 302 ទល់នឹង 275 គ្រាប់៕
ដោយ៖ ឧសភា
ប្រភព៖ guinness