CamNews

តារា 

ប្រជុំពត៌មានកំសាន្តអន្តរជាតិល្បីៗ ប្រចាំសប្តាហ៏

ពេលវេលាពិតជាដើរលឿនណាស់ មួយពព្រិចភ្នែកកន្លងផុតមួយសប្តាហ៏ទៀតហើយ។​​ ក្នុងសប្តាហ៏នេះ camnews នឹង ធ្វើការប្រមូលផ្តុំពត៌មាន ជុំវិញវិស័យសិល្បៈកំសាន្ត ទុកសំរាប់លោកអ្នកទស្សនា នាពេលបុណ្យភ្ជុំបិណ្យឆាប់ៗ ខាងមុខនេះ។ ចង់ដឹងថាតើមានព្រឹត្តិការណ៏អ្វីខ្លះកើតឡើង សូមតាមដានទាំងអស់គ្នា។



នៅក្នុងការបោះពុម្ភផ្សាយថ្មីរបស់ទស្សនាវដ្តី V magazine លោក  Karl Lagerfeld គឺជាអ្នកថតរូបស្រាតឲ Miley Cyrus។ ទស្សនាវដ្តី V បានបង្ហាញអ្នកពីរូបភាពរបស់នាងខ្លះៗ កាលពីខែសីហា ប៉ុន្តែឥលូវនេះ វាត្រូវបាន ចេញផ្សាយហើយ។

អាន៖  
ដល់ក!! Miley Cyrus ថតស្រាតឲទស្សនាវដ្តី V magazine ដោយមិនមានការអៀនខ្មាស់ អ្វីបន្តិចសោះ!!!




ការពេញនិយមយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៅក្នុងប្រទេសកូរ៉េ គឺការបញ្ចូលវីដេអូទៅលើ គេហទំព័រ Facebook ដោយមិនបញ្ចេញមុខឲឃើញ ដែលវីដេអូនោះ បង្ហាញពី ក្បាច់រាំដ៏សិចស៊ី ជាមួយនឹងបទចំរៀង ចុងក្រោយរបស់ Jason Derulo ដែលមានចំណងជើងថា “Wiggle Wiggle”

អាន៖
ល្បីពេញ Youtube និង Facebook៖ វីដេអូបង្ហាញពីក្បាច់រាំដ៏ល្វតល្វន់ សិចស៊ី របស់នារីៗកូរ៉េ
 



ក្រុម Girl's Generation សមាជិកម្នាក់ៗ ពោរពេញទៅដោយសម្រស់ស្រស់ស្អាត គួរឲទាក់ទាញ ថ្មីៗនេះ សមាជិក ៣នាក់នៃក្រុមនេះ ដែលមានដូចជា Taeyeon  Tiffany និង Seohyun បានចេញវីដេអូចំរៀងថ្មី មួយ បទដែលមានចំណងជើងថា "Holler" ហើយទទួលបានការគាំទ្រជាខ្លាំង។

អាន៖ 
មិនដល់១ថ្ងៃផង វីដេអូចំរៀងថ្មីរបស់ក្រុមTaeTiSeo សមាជិក Girl's Generation ទទួលការ ចុចមើលដល់ទៅជាង ១លានដង


ខ្សែភាពយន្ត "My Lovely Girl" ដែលសំដែងដោយកំពូលតារាចំរៀងដ៏ល្បី នៃប្រទេសកួរ៉េ Rain និង Krystal សមាជិក ក្រុម f(x) ព្រមទាំងតារា kpop ជាច្រើនរូបទៀត កំពុងទាក់ទាញចំណាប់អារម្មណ៏ អ្នកទស្សនា យ៉ាងខ្លាំង ជាមួយនឹងការ ហាយឡាយ ឈុតខ្លីៗ និងបណ្ណ័ផ្សព្វផ្សាយនៃសាច់រឿងនោះ។

អាន៖ 
រឿង "My Lovely Girl" ដែលសំដែងដោយកំពូលតារាចំរៀងដ៏ល្បីគឺ Rain និង Krystal នឹងចាក់បញ្ចាំងនៅយប់នេះហើយ


កាលពីថ្ងៃទី ១៣ កញ្ញានេះ នៅក្នុងកម្មវិធី “Entertainment Weekly” បើតាមសាក្សីដែលបានឃើញ ទិដ្ឋភាពពិត នៃ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ ដែលបង្កដោយ  Seungri សមាជិកក្រុម Big Bang បានរៀបរាប់ថា៖ រថយន្តម៉ាក Mercedes-Benz បានបើកនៅលើផ្លូវ តាមធម្មតា បន្តិចក្រោយមក គេឃើញរថយន្តរបស់ Seungri បានបើកទៅបុក រថយន្តដែលនៅពីមុខគេនោះទាំងកំរោល។ 

អាន៖  
លេចចេញមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់ចរាចរណ៏ របស់ Seungri ក្រុម BIGBANG




នៅពេលដែលយើងគិតថា ស្នេហារបស់ Selena និង Justin កំពុងដំណើរការទៅយ៉ាងរលូន មាន ប្រភពមួយបានប្រាប់ HollywoodLife.com  ជាពិសេសថា៖ ស្ងាត់ៗ​ Justin លួចទៅរក អតីតសង្សារ របស់គេគឺនាង Yovanna
អាន៖  
Justin Bieber មិនចោលគំនិតចាស់ លួចលាក់ពី Selena ទៅជួបអតីតសង្សារ នាង Yovanna (មានវីដេអូ)



អាន៖ ស្នេហា Nichkhun និង Tiffany ដូចជាចង់រង្គោះរង្គើរ ដោយសារតែភាពមមាញឹក ក្នុងអាជីពសិល្បៈ




CL នៃក្រុម 2NE1 នឹងក្លាយជាតារាទំព័រមុខនៃទស្សនាវដ្តី Elle Korea ដែលនឹងចេញផ្សាយនៅក្នុងខែតុលា ខាងមុខនេះ។ បើតាមការបោះពុម្ភផ្សាយឲដឹងថា CL នឹងក្លាយជាតារាចំរៀងកូរ៉េដំបូង និង ជាតារាកូរ៉េវ័យក្មេង ជាងគេ សំរាប់ក្របមុខទស្សនាវដ្តីម៉ូដសំលៀកបំពាក់នេះ។

អាន៖  
ល្បី! CLក្រុម 2NE1 ក្លាយជាតារាចំរៀងកូរ៉េដំបូង និង វ័យក្មេងជាងគេ សំរាប់ទំព័រមុខទស្សនាវដ្តី Elle Korea




អត្ថន័យនៃ បទចំរៀងថ្មីរបស់ Taylor Swift ហាក់ដូចជាបង្ហាញពីកំហឹងចំពោះជនណាម្នាក់ និង ប្រហែល ជាចង់និយាយអំពីមនុស្សស្រីណាម្នាក់ហើយ។ វាមិនមែនជារឿងសំងាត់អ្វីទេ ដែល Taylor Swift ប្រើតន្រ្តី ដើម្បីរៀបរាប់ពីអារម្មណ៏របស់នាង ចំពោះនរណាម្នាក់ដែលធ្វើខុស នឹងនាង។ បើតាមសេចក្តីរាយការណ៏ថ្មីមួយ ឲដឹងថា បទចំរៀងថ្មីដែលមានចំណងជើងថា  ‘Bad Blood’ គឺពិតជាបង្ហាញពីជំលោះ  រវាងនាង និង Katy Perry ប្រាកដមែន។

អាន៖ ​អត្ថន័យបទចំរៀងថ្មី “Bad Blood" របស់Taylor Swift បង្ហាញពីជំលោះក្តៅកគុករវាងនាង និង Kety Perry (វីដេអូ)




ដោយ៖  ដាណា














 


Tags: Miley Wiggle Wiggle Girl's Generation Holler My Lovely Girl Seungri