សត្វឆ្កែមួយក្បាលដែលត្រូវបានម្ចាស់របស់វាបោះបង់ចោលនៅក្នុងប្រអប់កាតុងមួយ
ដែលនៅផ្នែកម្ខាងនៃផ្លូវ បានអោយដឹងថា គឺជាសត្វឆ្កែដែលស្គមបំផុតនិងមិនធ្លាប់បាន
ជួបពីមុនមក ក្រោយពីវាអត់មានស៊ីបាយជាង២ខែ។
សត្វឆ្កែដែលស្គមបំផុតក្រោយពីវាបានអត់បាយជាង២ខែ
សត្វឆ្កែនេះមានអាយុជាង២ឆ្នាំ បើនិយាយពីសុខភាពវាវិញ មិនសូវជាល្អណាស់ណាទេ ហើយវា
គ្មានកំលាំងកំហែងសូម្បីតែស៊ីចំណីអាហារនៅពេលដែលគេបានរកឃើញវាដំបូង។ វាត្រូវបានគេ
រកឃើញដោយបុរសម្នាក់ដែលសុំមិនបញ្ឬេញឈ្មោះ ហើយវាត្រូវបានគេរុំនិងកន្សែងទន់ល្មើយ ដើ
ម្បីធានាអោយបានថា វានៅមានជីវិត។ វាបានចំណាយពេលដល់ទៅពីរបីថ្ងៃក្នុងការបន្តក់ទឹក ដែល
ក្រោយមកវាអាចងើបក្បាលបានដោយខ្លួលឯងក្នុងការស៊ីចំណីអាហារ។ Vet Anna Parry បាននិ
យាយថា៖ ខ្ញុំធ្វើការនៅក្នុងគ្លីនិក RSPCA ជាង៨ឆ្នាំ ហើយខ្ញុំមានអារម្មណ៏ប្លែក និងមិនធ្លាប់ឃើញ
សត្វឆ្កែដែលមានរាងស្គមបែបនេះកន្លងមក។ វាមានទំងន់ត្រឹមតែ ៨គីឡូក្រាមតែប៉ុណ្ណោះ។ នៅពេល
ដែលវាបានមកដល់ជាលើកដំបូង ពួកយើងខ្ជប់វាទៅនិងកន្សែងទន់ដើម្បីរក្សាកំដៅរបស់វា ក្នុងការ
រក្សាជីវិត។ វាត្រូវបានគេរកឃើញជាលើកដំបូង នៅក្នុងប្រអប់កាតុងដែលនៅជិតហាង burger មួយ
កន្លែង កាលពីថ្ងៃទី១៦ខែឧសភា។ ឆ្កែមួយក្បាលនេះ ដំបូងវាស្ថិតនៅក្នុងលក្ឋខណ្ឌដ៏អាក្រក់មួយដែល
សឹងមិនអាចនិងឆ្លងកាត់បាននូវយប់ដំបូង ហើយវាគ្មានកំលាំងកំហែង សូម្បីតែឈរ។ អធិការនៃ
RSPCA គ្លីនិកដែលមានឈ្មោះ John Norman កំពុងធ្វើការស៊ីបអង្កេត និងស្វែងរកពត៌មានអំពីឆ្កែនេះ។
គាត់ក៏បាននិយាយថា៖ ឆ្កែមួយក្បាលនេះត្រូវបានរកឃើញនៅក្នុងរដ្ឋមួយដែលគេបានបោះបង់វាចោល
ដូចទៅនិងសំរាម។ ខ្ញុំសូចទទូចអ្នកដែលមានពត៌មានអំពីឆ្កែនេះ ទាក់ទងមកគ្លីនិក RSPCA ដូច្នេះពួក
យើងអាចតាមដានរកម្ចាស់របស់វា ដើម្បីធ្វើការទទួលខុសត្រូវទៅលើទង្វើនេះ។ បើយោងទៅតាម
The Animal Welfare Act 2006 បានអោយដឹងថា បុគ្គលណាធ្វើអោយមានកំហុសឆ្គងជាមួយនិងសត្វ
និងប្រឈមនិងការជាប់ពន្ធនាគាររយៈពេល៦ខែ៕
ដោយ ៖ ចាន់ណា
ប្រភព ៖ dailymail