ថ្វីបើទើបតែដាំដំណាំម្យ៉ាងដែលគេហៅថា ព្រះហស្តព្រះ (ដៃព្រះ/Buddha’s hand/Citrus medica
var) ប៉ុន្ដែ ម្ចាស់ចំការម្នាក់ នៅជាយក្រុងហាណូយ រកបានប្រាក់រាប់ម៉ឺនដុល្លារអាមេរិក បន្ទាប់ពី
បានដាំដំណាំនេះ ក្នុងផ្ទៃដី ជាង ៤ហិកតា។
ប្រហែលជា ១០ឆ្នាំកន្លងមកនេះ ឃុំ ដាក់សឺរ មានឈ្មោះល្បីយ៉ាងខ្លាំងក្នុងតំបន់ហាណូយ ក៏ដូច
ជាទូទាំងវៀតណាម ដោយសារតែផ្លែឈើម្យ៉ាងមានឈ្មោះថា ដៃព្រះ ក្នុងនោះ មានគ្រួសារជា
ច្រើន ក្លាយជាសេដ្ឋី ដោយសារតែប្រាក់ចំណូលឡើងដល់ ២ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។
លោក តឹនហ្វុង ម្ចាស់ចំការដំណាំដៃព្រះមួយកន្លែង នៅឃុំ ដាក់សឺរ ជាយក្រុងហាណូយ ឱ្យដឹង
ថា មុននេះ គ្រួសារគាត់ ជួញដូរផ្លែក្រូច ហើយចំណូលបានការផ្លែប្រភេទនេះ អាចឱ្យគ្រួសារគាត់
សន្សំប្រាក់កាស់បានខ្លះ។ប៉ុន្ដែ ឆ្នាំ ២០០៦ ដំណាំឈើហូបផ្លែ ដៃព្រះ ចាប់ផ្ដើមមានគេដាំច្រើន
នៅឃុំ ដាក់សឺរ ដូច្នេះគ្រួសារគាត់ក៏បានដាំសាកល្បង។ ដំបូងឡើយ ដំណាំនេះ មិនមានផ្លែច្រើន
ប៉ុន្មាន ព្រោះតែលោកមិនទាន់មានបទពិសោធ។
បន្ទាប់មក លោក តឹនហ្វុង ក៏ចាប់ផ្ដើមស្វែងយល់អំពីវិធីដាំដំណាំនេះ ហើយរកឃើញថា ថ្វីបើ
ដំណាំនេះ ងាយស្រួលដាំ ប៉ុន្ដែ ដើម្បីឱ្យវាយឆាប់ធំ មានផ្លែច្រើន គេត្រូវការអនុវត្តតាមបច្ចេកទេស
ដាំដុះ។ ចំណែកគម្លាតពីដើមរងមួយទៅរងមួយ មានប្រវែង ៤,៥ម៉ែត្រ និងគម្លាត់ពីដើមមួយទៅ
ដើមមួយ ត្រូវមានប្រវែង ៣,៥ម៉ែត្រ។
រីឯជីវិញ គេត្រូវដាក់ជីលាមកសត្វឱ្យបានទៀងទាត់។ រៀងរាល់កន្លះខែ គេត្រូវបាញ់ថ្នាំសម្លាប់ពីង
ពាងម្ដង ហើយគេក៏ត្រូវបាញ់ថ្នាំទប់ស្កាត់ផ្សិត រៀងរាល់ ២ខែម្ដងផងដែរ។
ក្រោយពីបានស្វែងយល់ និងបានធ្វើតាមបច្ចេកទេស ចំការដំណាំដៃព្រះរបស់លោក តឹងហ្វុង
តែងផ្ដល់ទិន្នផលខ្ពស់ ជាមធ្យម លោកប្រមូលបានពី ៨០ ទៅ ១០០ផ្លែ/ដើម។ លោកឱ្យដឹងថា ៖
“គេត្រូវប្រើថ្នាំ និងកំណត់ពេលឱ្យបានត្រឹមត្រូវក្នុងការបាញ់ថ្នាំបង្ខំឱ្យវាចេញផ្កា ផ្លែច្រើន និងដើម្បី
ប្រមូលផលពេលរដូវបុណ្យជិតមកដល់”។
ក្នុងមួយឆ្នាំ ដំណាំដៃព្រះ មានពីររដូវសំខាន់ៗ ប៉ុន្ដែ គេត្រូវកាត់មែកដែលទើបតែបានប្រមូលផល
រួច ដើម្បីឱ្យវាផ្លែពេញមួយឆ្នាំ។
ផ្លែព្រះហស្តព្រះ ឬហៅថាដៃព្រះ (Buddha’s hand/Citrus medica var)
ម្ចាស់ចំការនេះថ្លែងថា ៖ “ចាប់ពីដើមរដូវមកនេះ ខ្ញុំប្រមូលផលបានប្រហែល ៨០០លានដុង បូក
រួមនឹងរដូវចូលឆ្នាំខាងមុខនេះ ខ្ញុំរំពឹងថា នឹងអាចប្រមូលបានសរុប ពី ១,៥ ទៅ ២ពាន់លានដុង
(ប្រហែលពី ៧ម៉ឺនដុល្លារ ទៅ ៩៣.០០០ដុល្លារអាមេរិក) បច្ចុប្បន្ន ក្នុងចំការខ្ញុំ ផ្លែដែលស្អាតបំផុត
មានតម្លៃ ២៣ល្លារ/គីឡូក្រាម ហើយបើលក់សរុប ក៏ត្រូវមានតម្លៃជាង ៣ដុល្លារ/គីឡូក្រាម។ ក្រៅពី
នេះ ផ្លែដែលកំពៀច ផ្លែជ្រុះ ក៏អាចយកឱ្យអ្នកជំនួញចិន ក្នុងតម្លៃ ជិត ១ដុល្លារអាមេរិក”៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Soha