CamNews

កីឡា 

ស្របពេលកម្ពុជា បរាជ័យក្នុងទឹកដីខ្លួន ជម្រើសជាតិ អារ៉ាប់ ទទួលការវាយប្រហារពី អ្នកគាំទ្រជម្រើស ម៉ាលេស៊ី

ព័ត៌មានកីឡា៖ ក្រុមអ្នកគាំទ្រជម្រើសជាតិ ម៉ាលេស៊ី កាលពីម្សិលមិញបានបង្កភាពវឹកវរជាខ្លាំងក្នុងព្រឹត្ដិការណ៍ប្រកួត វគ្គជម្រុះ World Cup 2018 រវាងក្រុម ជម្រើសជាតិ ម៉ាលេស៊ី ប៉ះជាមួយ អារ៉ាប់ ក្នុងទឹកដីពហុកីឡារដ្ឋាន Shah Alam ក្នុងប្រទេសម៉ាលេស៊ី។ 

ហេតុការណ៍ដ៏វឹកវរមួយបានកើតឡើង កាលពីថ្ងៃម្សិលមិញ ដោយអ្នកគាំទ្រក្រុមជម្រើសជាតិ ម៉ាលេស៊ីបានធ្វើកូដកម្ម លើក្រុមជម្រើសជាតិអារ៉ាប់ ដោយមានការដុតកាំជ្រូចផ្សែង បង្កភាពចរលាចល ពេញបរិវេណទីលានប្រកួត ជាមួយនឹងការកើតទុកមិនសុខចិត្ដ នឹងលទ្ធផលកាលពីសប្ដាហ៍មុន ដែល ក្រុមជម្រើសជាតិរបស់ខ្លួន ត្រូវចាញ់ក្រោមដៃរបស់ អារ៉ាប់ក្នុងលទ្ធផលពិន្ទុ ១០-០ ។ ម៉ាលេស៊ី នឹងអារ៉ាប់ កាលពីម្សិលមិញ បានកំពុងតែប្រកួតគ្នា ក្នុងលទ្ធផលប្រកួត បណ្ដោះអាសន្នគឺ ២-១ នៅនាទីទី ៨៤ ហើយ​ក៏ស្រាប់កើតឡើងហេតុការណ៍យ៉ាងដូច្នេះតែម្ដង ។ 

លោក​ Ong Kim Swee គ្រូបង្វឹក ក្រុមជម្រើសជាតិ​ម៉ាលេស៊ី បានថ្លែងថា " ការប្រកួតមួយនេះ​គឺត្រូវតែ ផ្អាកចោល ហើយក៏គ្មានថ្ងៃអាចបន្ដទៀតបានដែរ "។ 

កាលពីសប្ដាហ៍មុន ក្រុមជម្រើសជាតិ អារ៉ាប់ បានបំបាក់ម៉ាលេស៊ី ក្នុងលទ្ធផលពិន្ទុ ១០-០ គឺ ធ្វើឲ្យលោក ​Dollah Salleh សម្រេចចិត្ដចុះចេញពីតំណែងជាគ្រូបង្វឹក ព្រោះការអាម៉ាសមួយនេះ ។​

យោងតាមការរាយការណ៍បានបង្ហាញបន្ថែមថា កូតករ ៨នាក់ត្រូវបានជម្លៀសខ្លួនចេញ ដោយអ្នកទ្រ​ក្នុងទឹកដី ហើយអ្នកគាំទ្រអារ៉ាប់ ពីរនាក់ត្រូវទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ 

ស្របពេលថ្ងៃកើតហេតុតែមួយផងដែរ ក្រុមជម្រើសជាតិ Syria ក៏បានបំបាក់ក្រុមម្ចាស់ផ្ទះកម្ពុជាផងដែរ ក្នុងលទ្ធផលពិន្ទុ ៦-០ ក្នុងពហុកីឡរដ្ឋាន អូឡាំពិក ក្នុងទីក្រុងភ្នំពេញ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ thenational


Tags: Sport News Malaysia AUE world Cup 2018