CamNews

តារា 

ទឹម ស្រីនាថ លើកពាន ជ័យលាភី ការប្រកួត បវរកញ្ញា ឯក "Miss Grand International 2014" (Video Inside)

ភ្នំពេញ៖ នៅទីបំផុតកញ្ញាឯក តំណាងឲ្យប្រទេសកម្ពុជា នាង ទឹម ស្រីនាថ ក្រោយពីបានចូលប្រឡង ក្នុងកម្មវិធី Miss Grand International 2014 នៅក្នុងប្រទេសថៃ នៅយប់ថ្ងៃទី០៧ ខែតុលានេះ នាងបានទទួលជ័យជំនះគួរជាទីគាប់ចិត្តហើយ បន្ទាប់ពីទទួលបានសំឡេង បោះឆ្នោតគាំទ្រ ច្រើនលើសលប់ដល់ទៅ ២៧.១៩ ភាគរយ ខណៈដែលបេក្ខនារីតំណាងប្រទេសនានា ទូទាំង ពិភពលោកមិនមានសំឡេង គាំទ្រដល់ ១០ ភាគរយ ផងនោះ ។

នេះអាចនិយាយបានថា ជាមោទនភាពមួយសម្រាប់ ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ខណៈដែល កញ្ញា ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Asian Games នាំកិត្តិយសមកជូនជាតិមាតុភូមិ ជាប្រវត្តិសាស្ត្រ ហើយនោះ ។ ដោយឡែកកញ្ញា ទឹម ស្រីនាថ ជាយុវនារីកម្ពុជាម្នាក់ទៀត ត្រូវបានប្រកាសឈ្នះ ជាផ្លូវការ លើជ័យលាភី ផ្នែកប្រជាប្រិយ (Miss Popular Vote Award) នៅក្នុងកម្មវិធី Miss Grand International 2014 នៅក្នុងប្រទេសថៃ ។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ កញ្ញា ទឹម ស្រីនាថ ទទួលបានសំឡេងគាំទ្រ ចំនួន ២៧.១៨ ភាគរយ លើសគេបង្អស់ បើធៀបនឹងបេក្ខនារី ប្រទេសនានាមានដូចជា អូស្រ្តាលី អាហ្សង់ទីន ប្រេស៊ីល ឈីលី កាណាដា កាមេរូន គុយបា ហ្វាំងឡង់ បារាំង ឥណ្ឌា ជប៉ុន សិង្ហបុរី និងញូវហ្សេឡែន ព្រមទាំងបេក្ខនារីជាច្រើន រូបទៀត ប្រមាណ៨៥នាក់ ៕

- អាន ៖ កញ្ញា ទឹម ស្រីនាថ កំពុងទទួលបាន សំឡេងគាំទ្រនាំមុខគេ (Video Inside)


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh