Angelina ដែលជាកំពូលតារាសម្ដែងស្រី និងជាអ្នកដឹកនាំរឿងរបស់អាមេរិក មិនត្រឹមតែល្បី
ឈ្មោះដោយសារការសម្ដែងនោះទេ ប៉ុន្ដែ នាងក៏ត្រូវគេស្គាល់ថាជាអ្នកលេងម៉ូដម្លៀកបំពាក់
ផងដែរ។
ប្រសិនអ្នកធ្លាប់បានទស្សនាខ្សែភាពយន្ដ "The Tourist" នោះអ្នកប្រាកដជាទទួលស្គាល់ថា
Angelina ពិតជាបង្ហាញបាននូវភាពឆ្លាតវៃ និងស្រស់ស្អាត សូម្បីតែចោរដែលមានបទពិសោធ
ក៏ត្រូវនាងបោកប្រាស់បាន។ រូបភាពរបស់ Angelina ក្នុងតួអង្គជានគរបាល បញ្ចេញភាពទាក់
ទាញជាខ្លាំង ជាមួយនឹងឈុបរ៉ូបដ៏លេចធ្លោ ប្រកបដោយភាពថ្លៃថ្នូ និងមានមន្ដស្នេហ៍។
សូមទស្សនាឈុតរ៉ូបទាំងឡាយដ៏គួរឱ្យចាប់អារម្មណ៍របស់កំពូលតារាសម្ដែងស្រី នាង
Angelina ដូចខាងក្រោម ៖
នៅក្នុងពិធីចាប់បញ្ចាំងខ្សែភាពយន្ដ The Tourist កំពូលតារាសម្ដែងស្រី នាង Angelina បានធ្វើ
ឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំង នៅចំពោះមុខភាពស្រស់ស្អាតបែបធម្មជាតិរបស់នាង។
រ៉ូប Atelier Versace ដែលមាន.ក បញ្ឆិតក្រហម លេចធ្លោ គឺជាជម្រើសត្រឹមត្រូវរបស់
Angelina Jolie ។
Angelina Jolie ស្រស់ស្អាតនៅព្រឹត្ដិការណ៍ ប្រគល់ពានរង្វាន់ Oscar 2004 ។
រ៉ូបវែងពណ៌ខ្មៅ ឆែក ស្ទើរដល់ចង្កេះ របស់ Angelina Jolie ក៏អាចស្ដែងចេញនូវ
ភាពថ្លៃថ្នូ នៅលើកម្រាលព្រំក្រហម។
កំពូលតារាដែលមានកូន ៦នាក់រូបនេះ ពិតជាចូលចិត្តរ៉ូបវែងៗ និងឆែកដល់គល់ភ្លៅ
ដែលអាចបង្អួតសាច់ខ្ចីរបស់ខ្លួន។
Angelina ស៊ិចស៊ី ជាមួយរ៉ូប Versace ដ៏ប្រណិត
បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ SAG 2012 ស្រីស្អាត Angelina Jolie
ប្រើប្រាស់រ៉ូបព្រលែងស្មា ពណ៌ខ្មៅ គួរជាទីចាប់ចិត្ត។
ស្រីស្អាតរបស់ Brad Pitt ជ្រើសរើសរ៉ូបពណ៌ក្រហម ដើម្បីទទួលបានការចាប់អារម្មណ៍ពី
ក្រុមអ្នកយកព័ត៌មាន និងទស្សនិកជន។
ដោយ ៖ តារា
ប្រភព ៖ SBV