CamNews

ព័ត៌មានជាតិ 

ក្រសួង​ព័ត៌​មាន ចេញ​សេច​ក្តី​ប្រកាស​ពី​សិទ្ធិ​ផ្តាច់​មុខ​របស់​ស្ថានីយ​ទូរទស្សន៍ CTN ក្នុង​ការ​ផ្សាយ

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសពីសិទ្ធិផ្តាច់មុខនៃការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍បាល់ទាត់ពាន រង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2016 ដែលចាប់ផ្តើមនាខែក្រោយនេះ នៅប្រទេសបារាំង របស់ក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd។

ក្នុងលិខិតដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដែលអង្គភាព Fresh News ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៦ ឧសភានេះគឺជាកិច្ចព្រមព្រៀងផ្តល់សិទ្ធិផ្តាច់​មុខ​របស់​ក្រុម​ហ៊ុន GMM B Company Limited ជាមួយក្រុមហ៊ុន Cambodian Broadcasting Service Co.,Ltd របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីមានសិទ្ធិស្របច្បាប់ ក្នុង​ការ​ផ្សព្វ​ផ្សាយ​តាម​ស្ថានីយ៍​ទូរទស្សន៍ CTN, CNC និង MyTV ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ដោយពុំអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍ខ្សែកាបណា និងទូរទស្សន៍គ្រប់ ប្រភេទទាំងអស់ធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតបាល់ទាត់នេះទេ លើក​លែង​តែ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពី​ម្ចាស់​ដើម​ផ្សេង​ទៀត ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើក​ទី​១៥ ឆ្នាំ​២០១៦ ដែល​មាន​ប្រទេស​បារាំងធ្វើម្ចាស់ផ្ទះនោះ នឹងចាប់ផ្តើមបើកការប្រកួតជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា និងបន្តរហូតដល់ថ្ងៃទី១១ ខែ​កក្កដា​ទើប​ចប់ មាន​រយៈ​ពេល​១​ខែ​ពេញ​ដោយ​មាន ២៤ក្រុមជម្រើសជាតិចូលរួម ស្មើនឹង៥១ប្រកួត ។

សូមអានលិខិតមានដូចខាងក្រោម៖



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី

Tags: Local news Social news Phnom Penh