CamNews

តារា 

Justin Bieber ត្រូវ​អតីត​ស្វាមី​គូ​ស្នេហ៍​​នាង Kourtney Kardashian​ ចេញ​​មុខ​​ព្រមាន ហាម​មិន​ឲ្យ

(បរទេស)៖ អតីតស្វាមីនាង Kourtney Kardashian ដែលជាគូស្នេហ៍ របស់តារាចម្រៀងវ័យក្មេង ដ៏មានប្រជាប្រិយ​ និងសម្បូរដោយ រឿងអាស្រូវ Justin Bieber បានចេញមុខធ្វើការ ព្រមានតារារូបនេះ ឲ្យនៅឆ្ងាយពីកូនទាំងបីរបស់ខ្លួន ខណៈដែលJustin Bieber អាចឆក់យកប្រពន្ធខ្លួន ទៅនែបនិត្យហើយនោះ។

លោក Scott Disick ចេញមុខប្រកាសក្តែងៗនេះ បន្ទាប់ពីរូបគេបានឃើញ រូបភាពដើរកំសាន្តរបស់តារាចម្រៀង Justin Bieber កំពុងស្ថិតនៅជាមួយនាង Kourtney Kardashian ថែមទាំងបណ្តើរកូនៗរបស់ខ្លួន ជាមួយអតីតប្រពន្ធទៀតផង។ Kourtney Kardashian មានអាយុ៣៦ឆ្នាំ រីឯបុរសជាអតីតស្វាមី មានអាយុ៣២ឆ្នាំ ពួកគេមានកូនបីនាក់រួមគ្នា ប៉ុន្តែពេលនេះប្តីប្រពន្ធមួយគូនេះ ក៏បានចែកផ្លូវគ្នាទៅហើយ ដោយនាង Kardashian ងាកមកបណ្តើរសាសងជាមួយតារាចម្រៀងវ័យ២១ឆ្នាំ Justin Bieber វិញ ជាហេតុធ្វើឲ្យអតីតស្វាមីបញ្ចេញប្រតិកម្មជាខ្លាំង នៅពេលដែលឃើញនាង នាំកូនៗរបស់ខ្លួនដើរជាមួយតារាចម្រៀងរូបនេះ។

លោក Scott Disick ប្រកាសថា ប្រសិនបើអតីតប្រពន្ធ នៅតែចចេសបណ្តើរកូន ជាមួយ Justin Bieber គេនឹងបញ្ឈប់សកម្មភាព​នាងភ្លាម ហើយមិនតែប៉ុណ្ណោះបុរសម្នាក់នេះ ថែមទាំងចេញមុខព្រមាន Justin Bieber ដោយផ្ទាល់ទៀតផង៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Int news Star news Breking news Hollywood Justin Bieber