មិនគួរអោយជឿ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
ប្លែកបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់
អោយដឹងថា លោក Ismail Jasim Mohammed ជាកសិករមកពី សាម៉ារ៉ា ប្រទេសអ៊ីរ៉ាក់
ត្រូវបានរកឃើញថា គាត់ជាបុគ្គលមួយរូប ដែលចូលចិត្តទទួលទាន ខ្យាដំរីរស់យ៉ាង
ហោចណាស់ អោយបានមួយក្បាល ក្នុងមួយថ្ងៃ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា វាអាចកើតឡើងទៅបានក្នុងរយៈពេល ១៥ ឆ្នាំនេះ
ក៏ព្រោះតែ មានពេលមួយនោះ គាត់បានសាកល្បងក្នុងការចាប់ សត្វខ្យាដំរីរស់យកមក
ទទួលទាន។ ជាមួយនឹងសមត្តភាពពិសេសដោយមិនមានការខ្លាចរអានោះ គាត់បែរជា
និយាយថា វាមានរសជាតិឆ្ងាញ់ទៅវិញ ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានចាប់
ផ្តើមញៀនក្នុងការទទួលទាន សត្វខ្យាដំរីកំណាចទាំងនោះ ដោយគាត់ឆីវាយ៉ាងហោច
ណាស់ អោយបានមួយក្បាល ក្នុងមួយថ្ងៃ។
ដោយឡែក បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Omar Ibrahim មកពីមន្ទីរពេទ្យ សាម៉ា
រ៉ា អោយដឹងថា បន្ទាប់ពីមានការវិភាគកសិកររូបនេះ ជាតិពិស របស់សត្វខ្យាដំរីពិតជា
មានអាចបំពុលគាត់បាននោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy