CamNews

យល់ដឹង 

ជើងមាន់ប្រលែងទឹកម្ជូរ មើលទៅចង់ស្រក់ទឹកមាត់! តោះសាកធ្វើទាំងអស់គ្នា!

ថ្ងៃ​នេះ​​យើង​ខ្ញុំ​សូម​ណែ​នាំ​ មុខម្ហូប​មួយមុខ ដែល​មាន​​ឈ្មោះ​​ ជើងមាន់ប្រលែងទឹកម្ជូរ។ ម្ហូប​មួយ​មុខ​នេះ​​មាន​គ្រឿង​ផ្សំ​ និង​វិធីធ្វើ​ដូច​ខាង​ក្រោម​៖ 

គ្រឿងផ្សំ៖

  • ជើង​មាន់ ៥
  • អំបិល​កន្លះស្លាបព្រាកាហ្វេ
  • ម្ទេស​ទុំ​ ១០០ ក្រាម
  • ស្ករស ​១ ស្លាបព្រាកាហ្វេ
  • ប៊ីចេង​ កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមស​ចិ​ញ្ច្រាំ​រួច មួយ​ស្លាបព្រាកាហ្វេ


វិធីធ្វើ៖

  1. ជាដំបូង​អ្នក​ត្រូវ​យកក្រញាំ​​ជើង​មាន់ដែល​ធ្វើ​រួច​មកលាង​សម្អាត​ឲ្យបាន​ស្អាត​​​​​​​​​​​​​​​​​។
  2. ដាក់​ដាំ​ទឹក​​ឲ្យ​ពុះ​ បន្ទាប់មក​ដាក់​បង់ក្រញាំ​ជើងមាន់ចួល ហើយរងចាំ​រហូត​ដល់​ជើងមាន់​រាង​ផុយ​បន្តិច​ រួចស្រង់​ចេញ​ទុកមួយ​អន្លើ។
  3. ប្រើ​ម្ជូរអំពិលទុំ​ ១០០ ក្រាម​ដាក់​ចូល​ក្នុងកូន​ចាន​មួយ​ជាមួយ​​ទឹក​ធម្មតា​ រួច​​បន្ថែម​អំបិល​កន្លះស្លាបព្រាកាហ្វេ ស្ករស​ ១ ស្លាបព្រាកាហ្វេ ប៊ីចេង​កន្លះស្លាបព្រាកាហ្វេ ព្រម​ទាំង​ខ្ទឹម​ដែល​បាន​​ចិញ្ច្រាំ​រួច​​​មួយ​ស្លាបព្រាកាហ្វេកូរ​ឲ្យ​សព្វ ​បន្ទាប់​មក​ឆ្កៀល​យក​គ្រាប់​ចេញ​ពី​ម្ចូ​អំ​ពិល ​​​ចាក់ចូល​​ទៅ​ក្នុងខ្ទះ​ក្តៅ​មួយ​ បន្ទាប់មក​ដាក់​ក្រញាំជើងមាន់​ចូលក្នុង​ខ្ទះ​ កូរ​ឲ្យ​សព្វ​រង់​ចាំ​ដល់​ចូល​ជាតិ​គា្ន ​ដួស​ក្រញាំដាក់​ក្នុង​ចាន​មួយ ​​បន្ទាប់​មក​ដួស​ទឹក​ម្ជូរ​ស្រោច​ពីលើ​​ជា​ការស្រេច ៕ 


ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ khmercookingrecipes

Tags: Faceline Cambodia