CamNews

យល់ដឹង 

ទៅមើល លេស ៥យ៉ាង ដែល​នាំ​ឲ្យ​អ្នក​ខ្ជិល​​សន្សំ​ប្រាក់

បើយើងតាំងចិត្តធ្វើអ្វីមួយពិតប្រាកដ យើងពិតជាអាចធ្វើបាន។ តែបើយើងមិនតាំងចិត្តធ្វើហើយ ទោះកិច្ចការស្រួលធ្វើប៉ុណ្ណាក៏យើងធ្វើទៅមិនរួចដែរ។

ខាងក្រោមនេះគឺជាលេសមួយចំនួន ដែលមនុស្សទូទៅច្រើនយកមកសំអាងថា ខ្លួនមិនទាន់អាចសន្សំប្រាក់បានទេ ព្រោះមូលហេតុនេះ ឬមូលហេតុនោះ។

១. ខ្ញុំគ្មានប្រាក់គ្រប់គ្រាន់សម្រាប់សន្សំទេ

២. សន្សំបានប្រយោជន៍អ្វី បើបានការប្រាក់ទាបសឹងអីហ្នឹង

៣. ខ្ញុំជំពាក់គេច្រើនណាស់ គ្មានប្រាក់ទុកសន្សំទេ

៤. ចាំឡើងប្រាក់ខែច្រើនជាងនេះ ចាំចាប់ផ្តើមសន្សំ

៥. ទោះបីសន្សំក៏មិនជាបានប្រាក់ច្រើនលើសនេះប៉ុន្មានផង

ទោះបីជាមាន ឬគ្មានបញ្ហាខាងលើក៏ដោយ អ្នកនៅតែអាចឆ្លៀតសន្សំប្រាក់បានជានិច្ច កិច្ចការនេះទាមទារនូវចិត្តអំណត់ និងតាំងចិត្តយ៉ាងពិតប្រាកដ។

ប្រភព៖ salarean.com



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US,  China,  Hong Kong,  Pentagon,  Int news,  Hot news,