CamNews

កីឡា 

ថ្នាក់ដឹកនាំ Real Madrid ផ្ដល់ក្ដីសង្ឃឹមសាជាថ្មីដល់ Ronaldo មុនពេលប្រកួតនៅ ថ្ងៃស្អែក នេះ

ព័ត៌មានកីឡា៖ Real Madrid បង្កើតក្ដីសង្ឃឹមសាជាថ្មីដល់ Ronaldo ក្រោយពីស្ថានភាព ក្រឡាប់ចក្រ​មួយ​រយៈនេះ បានកើតឡើងបន្ដបន្ទាប់​ ជាពិសេស ទំលាប់នៃការលេងរបស់ ក្រុមមានការថយចុះ ។ 

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានធ្វើសេចក្ដីថ្លែងការណ៍មុនការប្រកួត របស់ក្រុម ជា​មួយ​​នឹង Schalke ក្នុងរដូវកាល Champions League ដោយលើកឡើងពីក្ដីសង្ឃឹមជាចំបងរបស់ក្រុម មកលើ​កីឡាករ Ronaldo ថា​ ខ្សែប្រយុទ្ធដ៏ឆ្នើមជម្រើសជាតិ​ ព័រទុយហ្គាល របស់គាត់ នឹង វិលទៅរកភាពល្អឥត​ខ្ចោះនៃជំនាញរបស់ខ្លួនវិញ ក្រោយពីមើលទៅឃើញថា កីឡាករដូចជាមាន​ការធ្លាក់ចុះ នៃជំនាញ របស់ខ្លួន ដោយមិនបាន ស្វែងរកពិន្ទុបានទាល់តែសោះ ក្នុងការប្រកួត ៣ ដងចុងក្រោយនេះ ហេតុនេះហើយ ទើបមានការចោទសួរនៅសំណួរជាច្រើនទាក់ទងនិង ការលេងនេះ ។ 

បន្ថែមលើនេះ ប្រភពព័ត៌មានបានបន្ដទៀតថា ថ្ងៃស្អែកនេះគឺជាការប្រកួតរបស់ក្រុមម្ដងទៀតហើយ ហើយ​​​​​​ក៏ជាឱកាសបន្ទាប់ដែរ ដែលកីឡាករ ត្រូវសាងគុណសម្បត្ដិឡើងវិញ ។ 

Ronald ឆ្លងកាត់ ៣ ប្រកួតចុងក្រោយនេះ មិនទាន់បានបង្កើតពិន្ទុជូនក្រុមនៅឡើយទេ​ ខណៈដែលគាត់​ចូលលេងពេញមួយការប្រកួត ជាមួយ Real Madrid ប៉ះជាមួយ​ក្រុម Deportivo ហើយទទួលជ័យជំនះ​ដោយពិន្ទុ ២ ទល់នឹង ០ ប៉ុន្ដែមិនមែនជា Ronaldoទេ ដែលបង្កើតពិន្ទុគឺ កីឡាករ Isco និង Benzema ។ ប៉ុន្ដែបើទោះបីជាយ៉ាងនោះក៏ដោយក្ដី ក៏ថ្នាក់ដឹកនាំ​ក្រុម នៅតែផ្ដល់ក្ដីសង្ឃឹមចំពោះ​កីឡករ​ ដដែល ដោយមានទំនុកចិត្ដថា​កីឡាករនឹង​អាចស្វែងរកបានពិន្ទុជាថ្មីម្ដងទៀត នៅឱកាសប្រកួត ស្អែកនេះ ប៉ះជា​មួយ  Schalke។ 



ដោយ​៖ អឿ អ៊ុយ

ប្រភព៖​ ប៊ីប៊ីស៊ី


Tags: Sport News Ronaldo