ហុងស៊ុយ ៖ ឆ្នាំថ្មី មានន័យថា ជាការចាប់ផ្តើមថ្មីដ៏ស្រស់បំព្រង សម្រាប់មនុស្សទាំងអស់គ្នា ហើយតើអ្នកចង់ទាក់ទាញទ្រព្យសម្បត្តិឱ្យចូលមក នៅក្នុងឆ្នាំថ្មីនេះឬទេ? សិល្បៈបុរាណនៃការដាក់កាបូបលុយ អាចជួយបង្កើនលាភសំណាង ខាងទ្រព្យសម្បត្តិលុយកាក់ ឱ្យហូរចូលកាបូបរបស់អ្នក ស្របតាមក្បួនហុងស៊ុយ។ សូម ពិនិត្យមើលនូវទិកនិកទាំង ៨ ខាងក្រោមនេះ ដើម្បីទាក់ទាញទ្រព្យសម្បត្ដិឱ្យហូរចូល ក្នុងកាបូបរបស់អ្នក៖
១. មិនត្រូវឱ្យកាបូរបស់អ្នកមានភាពរញ៉េរញ៉ៃ
ជានិច្ចកាល វាជារឿងល្អ ក្នុងរក្សាកាបូបរបស់អ្នក នៅក្នុងស្ថានភាពស្អាត និងរៀបរយ ដូច្នេះសូមចាប់ផ្តើមសម្អាត និងយកអ្វីៗ ដែលមិនចាំបាច់ ចេញពីកាបូបរបស់អ្នក។ ចំណុនេះ គឺដូចគ្នាទៅនឹងហុងស៊ុយ នៅក្នុងផ្ទះ និងការិយាល័យដែរ ដោយនៅពេល ដែលអ្នកសម្អាតកន្លែង និងយកថាមពលមិនល្អចេញហើយនោះ វានឹងមានកន្លែង ដើម្បីឱ្យថាមពលថ្មីហូរចូលមក ។ ខាងក្រោមនេះ គឺជាវត្ថុ ដែលអ្នកគួរ ឬមិនគួរដាក់ នៅក្នុងកាបូបរបស់អ្នក៖
ក. វិក្កយត្របង់លុយ វិក្កយបត្រកាតឥណទាន ឬអ្វីៗ ដែលតំណាងឱ្យបំណុល ឬការចំណាយប្រាក់
ខ. ជានិច្ចកាល ត្រូវឱ្យមានលុយក្នុងកាបូបរបស់អ្នកជានិច្ច ដោយសារតែ វាគឺជានិមិត្តរូបនៃភាពសម្បូរប្រាក់ចាយវាយមិនខ្វះ។ ចូរជៀសវាងការទុកកាបូបឱ្យទទេគ្មានប្រាក់។
គ. មិនត្រូវដាក់វត្ថុសំណល់ចូល ទៅក្នុងកាបូបរបស់អ្នកនោះទេដូចជា សំបកស្ករគ្រាប់ នាមប័ណ្ណចាស់ៗ កាតសមាជិកផុតកំណត់ ។ សរុបសេចក្ដីមក អ្នកគ្រាន់តែចៀសវាងរក្សាទុកអ្វីៗ ដែលអ្នកមិនប្រើ ហើយត្រូវដាក់វត្ថុ ដែលចាំបាច់។
២. ទុកដាក់កាបូបរបស់អ្នកឱ្យបានត្រឹមត្រូវ
អ្នកត្រូវតែទុកដាក់កាបូបរបស់អ្នកឱ្យបានល្អ មុនពេលដែលវា ផ្ដល់ផលល្អដល់អ្នកវិញ។ លៃទុកនូវទីតាំងសមប្រកបសម្រាប់ទុកដាក់កាបូបរបស់អ្នក ជាពិសេស នៅក្នុងផ្ទះរបស់អ្នក ហើយដាក់វា ជារៀងរាល់ពេល ដែលអ្នកត្រឡប់មកផ្ទះវិញ ដូច្នេះវានឹងមើលទៅមានតម្លៃ ។ នៅពេលអ្នកហាត់រៀនលើកតម្កើងកាបូបរបស់អ្នក វានឹងមានទំនោរទាក់ទាញប្រាក់ឱ្យហូរចូលបន្ថែមទៀត នៅក្នុងជីវិតរបស់អ្នក។ ត្រូវជៀសវាងការបោះកាបូបរបស់អ្នកពីចម្ងាយ ទៅលើតុបរិភោគអាហារ ឬកន្លែងណាមួយ ដែលអ្នកឃើញថា មានភាពងាយស្រួល។
៣. គោរពកាបូបរបស់អ្នក
សូមកុំដាក់កាបូបរបស់អ្នក នៅលើឥដ្ឋ ជាពិសេសនៅជាន់ ដែលមានបង្គន់។
៤. ពណ៌គឺជាបញ្ហាចោទ នៅក្នុងក្បូនហុងស៊ុយ ទុកដាក់កាបូបនេះ
ពណ៌នីមួយៗ តំណាងឱ្យធាតុផ្សេងៗពីគ្នា និងបញ្ជាក់អត្ថន័យផ្សេងគ្នា។ ខាងក្រោមនេះ ជាតារាងពណ៌ សម្រាប់ជាការអំណះអំណាងរបស់អ្នក។
ពណ៌ |
ធាតុ |
តំណាងឱ្យ |
ខ្មៅ |
ទឹក |
ខ្មៅ គឺជាណ៌សាមញ្ញ និងពេញនិយមបំផុត ហើយជាពណ៌ ដែលត្រឹមត្រូវ ដែលអ្នកគួរជ្រើសរើស! ពណ៌ខ្មៅ តំណាងឱ្យទ្រព្យសម្បត្តិ និងភាពរុងរឿង។ ប្រសិនបើអ្នក កំពុងស្វែងរកការរីកចម្រើនក្នុងអាជីព ឬការវិវឌ្ឍទៅមុខ នៅក្នុងអាជីវកម្មរបស់អ្នក ពណ៌ខ្មៅគឺជាពណ៌ ដ៏សមប្រកប។ |
ខៀវ |
ទឹក |
ពណ៌ខៀវ ដែលជានិមិត្តរូបនៃប្រាក់កាស នឹងនាំឱ្យប្រាក់ហូរចេញដូចទឹក (ទាក់ទាញការចំណាយខ្ជះខ្ជាយ ) ហើយវាលំបាកទាក់ទាញទ្រព្យសម្បត្តិឱ្យហូរចូលណាស់ ដូច្នេះ យើងមិនណែនាំឱ្យអ្នកប្រើកាបូបពណ៌នេះទេ។ |
ក្រហម |
ភ្លើង |
ពណ៌ក្រហមតំណាងឱ្យធាតុភ្លើង ហើយយើងមិនណែនាំឱ្យអ្នកប្រើកាបូបពណ៌នេះទេ ព្រោះវានឹង ដុតបំផ្លាញលាភសំណាងខាងទ្រព្យសម្បត្តិរបស់អ្នក។ |
ត្នោត |
ដី |
ប្រសិនបើអ្នកចង់បង្កើនប្រាក់សន្សំ ឬមានទម្លាប់ចំណាយប្រាក់ច្រើនហួសហេតុនោះ ពណ៌នេះអាចជួយឱ្យអ្នកសន្សំប្រាក់បាន។ |
ផ្កាឈូក |
ភ្លើង |
ពណ៌នេះ គឺមានលក្ខណៈកាន់តែសមស្រប សម្រាប់សុភាពនារី ដែលកំពុងតែស្វែងរកលាភសំណាងបន្ថែមទៀត ព្រោះពណ៌នេះ បង្កើនសេចក្ដីស្រឡាញ់ និងលាភសំណាង ខាងសម្ព័ន្ធភាពស្នេហា។ ប្រសិនបើអ្នក កំពុងសម្លឹងរកមើលការកើនឡើងទ្រព្យសម្បត្តិ សូមប្រើនូវពណ៌នេះ។ |
បៃតង |
ឈើ |
បៃតង តំណាងឱ្យការរីកចម្រើនលូតលាស់ និងជីវិត។ នៅក្នុងក្បួនហុងស៊ុយគេហដ្ឋាន អ្នកនឹងបន្ថែមរុក្ខជាតិបៃតង ដើម្បីជួយបង្កើនលំហូរនៃថាមពលវិជ្ជមាន នៅក្នុងកន្លែងទំនេររបស់អ្នក។ កាបូបពណ៌បៃតង នឹងជួយបង្កើនឱកាសប្រាក់ចំណូល។ វាសមរម្យ ជាពិសេសសម្រាប់សហគ្រិន ដើម្បីស្វាគមន៍គំនិត និងឱកាសអាជីវកម្ម ឱ្យកាន់តែសម្បូរបែប ។ |
លឿង |
ដែក |
កាបូបលុយ មានពណ៌លឿងស្រាលធម្មតា ជានិច្ចកាល អាចទាក់ទាញលុយកាក់ ប៉ុន្តែវាក៏តែងតែមានការហូរចេញ និងចូល ជាញឹកញាប់ដែរ ។ លុយ មានការហូរចូលល្អ ប៉ុន្តែអ្នកក៏ចំណាយប្រាក់ច្រើនផងដែរ។ ដើម្បីដោះស្រាយស្ថានភាពខាងលើនេះ អ្នកអាចពិចារណាលើការប្រើកាបូបពណ៌លឿងបែប Mustard ឬពណ៌លឿងបែប pastel។ ប្រសិនបើអ្នកចង់សន្សំប្រាក់ សូមជ្រើសរើស កាបូបពណ៌លឿងបែប Mustard ។ ប្រសិនបើអ្នក ចង់បង្កើនលាភសំណាងខាងទ្រព្យសម្បត្តិ អ្នកអាចជ្រើសរើសពណ៌លឿងបែប pastel ជំនួសវិញ។ |
៥. ជៀសវាងការប្រើកាបូបជជុះ
សូមកុំប្រើកាបូប ដែលគេប្រើពីមុនរួច ដោយសារតែថាមពលរបស់ម្ចាស់មុន បាននៅក្នុងកាបូបនោះ ហើយវាអាចមានឥទ្ធិពលលើអ្នក ប្រសិនបើអ្នកចាប់ផ្ដើមប្រើវា។ អ្នកនឹងមិនដឹងថា តើវាជាសំណាងល្អ ឬអាក្រក់ឡើយ ដូច្នេះត្រូវតែទិញម៉ាកថ្មីមកប្រើជំនួសវិញ។
៦. ធ្វើឱ្យសកម្មនូវលាភសំណាងខាងទ្រព្យសម្បត្តិ
សូមទាក់ទាញសាច់ប្រាក់ឱ្យបានកាន់តែច្រើន ដោយការដាក់កាក់បុរាណចំនួន ៣ នៅលើខ្សែបូក្រហម ជាប់នឹងសាច់ប្រាក់ នៅក្នុងកាបូបរបស់អ្នក៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ fengshuibeginner