CamNews

តារា 

Bella ranee និយាយអំពីរឿងដែល Weir សាងសង់ផ្ទះក្រោយរៀបការ

ថៃ ៖ ថ្មីៗនេះនាង Bella Ranee បានចូលរួមនៅក្នុងកម្មវិធីមួយ ព្រមទាំងត្រូវអ្នកកាសែតសាកសួរអំពីរឿងដែលលោក Weir Sukollawat សាងសង់ផ្ទះថ្មីសម្រាប់ទុកស្នាក់នៅក្រោយពីរៀបការហើយ ជាមួយនិងតារាស្រីរូបនេះ ។ នៅក្នុងនោះផងដែរ តួស្រីក្នុងរឿង "ទ្រនំកម្ម" រូបនេះបានសារភាពថា លោក Weir Sukollawat ដែលជាមិត្តប្រុសរបស់នាងបានដាំដើមឈើនៅទីនោះ ប៉ុន្តែមិនមែនសាងសង់ផ្ទះទុកសម្រាប់ពេលរៀបការហើយនោះទេ ​។ 



នៅថ្ងៃនោះ ខ្ញុំបានឃើញ Weir ដាំដើមឈើ ហើយគាត់បានសុំឲ្យខ្ញុំទៅឃើញអ្វីដែលគាត់ស្រលាញ់ និងបានដាំវាដោយផ្ទាល់ ។ ជាការពិតណាស់ ខ្ញុំមិនបាននៅកន្លែងដាំដើមឈើនោះយូរទេ ព្រោះពេលនោះគឺសុខភាពមិនសូវល្អ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមកចាំបង Weir នៅផ្ទះអ្នកជិតខាងរបស់គាត់វិញទៅ ។ នាង Bella Ranee បញ្ជាក់ក្នុងកិច្ចសម្ភាស៍ ។ 

តារាស្រីរូបនេះបន្តទៀតថា មិត្តប្រុសរបស់នាងពិតជាបានដាំដើមឈើច្រើនណាស់នៅទីនោះ ៕




ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ thaiupdate

 


Tags: Bella ranee Weir sukollawat