អន្តរជាតិ ៖ បុរសចិត្តសឿងមា្នក ត្រូវបានរកអោយឃើញថា បានវាយប្រហារអតីតមិត្តស្រី
របស់ខ្លួន នៅក្នុងបន្ទប់សវនាការទំនាក់ទំនងក្នុងស្រុក ខណៈពេលដែលនាងក៏កំពុងតែស្វែង
រកសិទ្ធិការពារខ្លួន នេះបើយោងតាមសេចក្តីរាយការណ័ព័ត៌មានពីគេហទំព័របរទេស Happe-
ning ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការវាយប្រហារពីសំណាក់បុរសចិត្តសឿងរូបនោះ ក៏មាន
ការផ្តិតបាននូវសកម្មភាពទាំងស្រុងពីសំណាក់កាម៉េរ៉ាសុវត្ថិភាព ស្របពេលដែលជនរងគ្រោះ
វ័យ ២៨ ឆ្នាំរូបនេះ បានបន្ថែមថា នេះហើយដែលជាហេតុធ្វើអោយនាងចែកផ្លូវពីគាត់កាលពី
ពេលកន្លងទៅ ក៏ព្រោះតែកន្លងមកធ្លាប់មានប្រវត្តិបែបនេះម្តងរួចមកហើយ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ក៏មានការអន្តរាគមន៍ដោយបានចាប់ឃាត់
ខ្លួនបុរសនោះនៅនឹងកន្លែង រីឯស្រ្តីជនរងគ្រោះ ក៏ដូចជាអតីតមិត្តស្រីនោះ ត្រូវបានបញ្ជូនទៅ
កាន់មន្ទីរពេទ្យ ខណៈពេលដែលមានរបួសក្បាល ស្របពេលដែលរឿងមួយនេះបានកើតឡើ
ងនៅឯរដ្ឋ Ohio សហរដ្ឋអាមេរិក ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាង
ក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ Happeingin