ព័ត៌មានអន្តរជាតិ ៖ ប្តីប្រពន្ធមួយគូ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីលេចធ្លាយវីដេអូសិចរបស់
ពួកគេចាប់រំលោភក្មេងស្រីវ័យ ៤ ឆ្នាំម្នាក់ នៅក្នុងទូរស័ព្ទរបស់ពួកគេដែលបានបាត់នោះ នេះ
បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Worldnewstoday ។
គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនោះ មានឈ្មោះថា Alan Johnson វ័យ ៣៣ ឆ្នាំ និង Jen-
nifer Sparks វ័យ ៣៧ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ការធ្វើការចាប់
ឃាត់ខ្លួននេះ អាចធ្វើទៅបានបន្ទាប់ពីប្តីប្រពន្ធមួយគូនេះ បានជ្រុះបាត់នូវទូរស័ព្ទរបស់ពួកគេ
នៅឯ Walmart ។
លើសពីនេះទៅទៀត បើតាមការអោយដឹងពីប្រភពដដែលបានបន្ថែមអោយដឹងថា កាលពី
អំឡុងឆ្នាំ ២០០៣ លោក Johnson បានផ្ទនាទោសអោយជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំរួច
មកហើយ បន្ទាប់ពីបានរកអោយឃើញថា ប្រព្រឹត្តិអំពើអាណាចារជាមួយនឹងក្មេងស្រីមិន
ទាន់គ្រប់អាយុ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Worldnewstoday