CamNews

មិនគួរឲ្យជឿ 

ញាក់សាច់ ជាប់គាំង នៅក្នុងរូងភ្នំ ជ្រៅបំផុត របស់ប្រទេស ជម្រៅជាង ១ ពាន់ម៉ែត្រ

ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមការងារ ក៏កំពុងតែព្យាយាម ចុះទៅជួយ បុរសវ័យកណ្តាល វ័យ ៥២ឆ្នាំ ម្នាក់ ពីក្នុងរូងភ្នំ ជ្រៅបំផុត     របស់ ប្រទេស  អាល្លឺម៉ង់​ មានជម្រៅជ្រៅ ដល់ទៅ ជាង ១,០០០ ម៉ែត្រ ក្រោយពីគាត់បានធ្លាក់ចូលទៅទីនោះ បន្ទាប់     ពី ទទួលរងរបួស ដោយការបាក់រលំថ្ម នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បន្តអោយដឹងថា ប្រតិបត្តិការចុះជួយសង្គ្រោះ អាចនឹងមានរយៈ ពេលដល់ទៅ ១ ថ្ងៃពេញ ។ គួររំឭកថា រូងភ្នំ Riesending គឺជារូងភ្នំ ដ៏ជ្រៅជាងគេបំផុតរបស់ប្រទេស អាល្លឺម៉ង់ ខណៈគូកន បុរសវ័យ ៥២ ឆ្នាំខាងលើ បានចំណាយពេល  ដល់ទៅ ១២ ម៉ោង ដើម្បីតោង ឡើងមកផ្ទៃខាងលើ និង ប្រកាស ព្យាយាម   ស្វែងរកជំនួយ  ។   ក្រុមការងារ មានគ្នាដល់ទៅ ២០០ នាក់បាននាំគ្នា មកចុះជួយប្រតិបត្តិការ ជួយសង្គ្រោះលើកនេះ ។  ដោយនៅក្នុងនោះ ក្រុមការងារ បេ ក្ខភាពមនុស្សដំបូង បានចុះទៅដល់ក្រោម និងជួបជនរងគ្រោះ បានមុនដំបូងគេ កាលពីថ្ងៃច័ន្ទ ។

គួររំឭកថា បុរសវ័យ កណ្តាល វ័យ ៥២ ឆ្នាំ ដែលជាជនរងគ្រោះ ជាប់នៅខាងក្នុងរូងភ្នំជ្រៅបំផុត គាត់ បានធ្លាក់ចូលទៅក្នុងទីនោះ ជាមួយគូកន ២   នាក់ ផ្សេងទៀត ខណៈពួកគេទាំង ៣ នាក់ បាននឹងកំ ពុងតែធ្វើដំណើរ លើជួរភ្នំ Untersberg របស់ប្រទេស    អាល្លឺម៉ង់ មួយនេះ ដោយនៅក្នុងនោះ ពួកគេ បានជួបនឹងគ្រោះថ្នាក់ រហូតធ្លាក់ចូល ទៅក្នុងរូងភ្នំខាងលើ កាលពីវេលាព្រឹក ថ្ងៃ អាទិត្យ ។

ប្រភពបន្តថា ក្រុមការងារ ជួយសង្គ្រោះ បានទៅដល់  កន្លែងកើតហេតុ និងចេញប្រតិបត្តិការ ភ្លាមៗ ដើម្បីធានា អោយបានថា ជួយសង្គ្រោះ បុរសរងគ្រោះ ខាងលើ អោយបានទាន់ពេលវេលា និងលឿន ជាទីបំផុត តាមតែអាចធ្វើទៅបាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Viral video Breaking news Germany