(អង់គ្លេស)៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Health news បានចោទឡើងថា អ្នកធ្លាប់ឆ្ងល់ដែរឬទេថា ហេតុអ្វីនៅពេលដែលអ្នកកាន់តែប្រឹងសម្រកទំងន់ បែរជាមិនស្រកទំងន់ ហើយថែមទាំងឡើងទំងន់ទៅវិញ? ការបញ្ចុះទំងន់មិនបានផលបែបនេះ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស បានរកឃើញថា អាចផ្តើមចេញពីមូលហេតុច្រើនយ៉ាងណាស់ ដែលអាចធ្វើការស្វែងយល់ ដូចខាងក្រោម៖
១.កាត់បន្ថយសារជាតិម្សៅ និងខ្លាញ់ៈ តាមធម្មជាតិស្រ្តីជាទូទៅតែងតែយល់ថា ការដែលចង់បញ្ចុះទំងន់ចាំបាច់ណាស់ មិនត្រូវបរិភោគអាហារដែលមានសារជាតិម្សៅ និងខ្លាញ់។ តែទោះជាយ៉ាងណារាងកាយ របស់យើងក៏នៅត្រូវការអាហារទាំងនេះ សម្រាប់ផ្តល់ថាមពលក្នុងការប្រកបការងារប្រចាំថ្ងៃ។ ត្រូវចាំថា បើយើងផ្អាកបរិភោគអាហារជាតិម្សៅ ហើយមកបរិភោគតែអាហារ ដែលមានជាតិខ្លាញ់ទាប និងធ្វើឲ្យរាងកាយខ្វះថាមពល ហើយធ្វើឲ្យអស់កម្លាំងល្ហិតល្ហៃឆាប់ឃ្លាន ចង់បរិភោគតែបង្អែម ហើយបើបរិភោគបង្អែម អាចធ្វើឲ្យការបញ្ចុះទំងន់ ពិតជាមិនអាចប្រព្រឹត្តិទៅរួចនោះឡើយ។
២.បរិភោគតែអាហារ ដែលមានជាតិខ្លាញ់ទាបៈ អាហារដែរមានជាតិខ្លាញ់ទាប មានមនុស្សជាច្រើនតែងយល់ថា វានឹងមិនធ្វើឲ្យឡើងទម្ងន់នោះទេ ប៉ុន្តែយ៉ាងណាក្តី យើងបរិភោគលាយឡំជាមួយអាហារផ្សេងៗទៀត នោះការបញ្ចុះទំងន់ក៏មិនបានផលអ្វីដែរ។ ទស្សនាវដ្តី Journal of Marketing Research បានឲ្យដឹងថា ការបរិភោគអាហារ ដែលគ្មានលាយសារជាតិខ្លាញ់គេតែងយល់ថា អាចបញ្ចុះទម្ងន់បាន ប៉ុន្តែបើមិនហាត់ប្រាណគួបផ្សំទេ គឺមិនទទួលបានផលឡើយ។
៣.ពិនិត្យកាឡូរីមិនបរិភោគៈ បើយើងគ្រាន់តែបរិភោគអាហារដែរលមានកាឡូរីទាបរយៈពេលយូរជាប់ៗគ្នា រាងកាយមិនមានថាមពលគ្រប់គ្រាន់ទេ ទើបធ្វើឲ្យយើងទទួលអារម្មណ៍ហេវហត់ ហើយចង់បរិភោគបង្អែមដែលជាមូលហេតុធ្វើឲ្យការបញ្ចុះទំងន់មិនទទួលផល។ ក្រៅពីនេះបើរាងកាយរបស់យើងកាន់តែខ្វះថាមពល ប្រព័ន្ធដុតបំផ្លាញថាមពល ក៏ចុះខ្សោយទៅទៅតាមនោះដែរ។ ហេតុនេះការបញ្ចុះទំងន់សង្ឃឹមថា ពិបាកទទួលផលបំផុត។
៤.បរិភោគតែអាហារដើម្បីសុខភាពៈ អាហារដើម្បីសុខភាពតែងមានរសជាតិសាបជាងអាហារផ្សេងៗទៀត ហេតុនេះហើយបើយើងខំអត់ធ្មត់ តមមួយរយៈលុះដល់ពេលធុញទ្រាន់ ងាកមករកបរិភោគអាហារដូចដើមវិញដដែល។ ការបរិភោគអាហារមិនទៀតទាត់បែបនេះហើយ ទើបធ្វើឲ្យទំងន់ឡើង ហើយមិនព្រមស្រក។
៥.បរិភោគអាហារដដែលៗ: អាហារសុខភាពតែជាប្រភេទដដែលមានមិនច្រើនទេ ក្នុងនោះមានដូចជា បន្លែ ទឹកដោះគោជូ ត្រីចំហុយ ទឹកម្ទេស ជាដើម។ នៅពេលយើងបរិភោគអាហារដដែលៗបែបនេះយូរថ្ងៃ បាក់តេរីនៅក្នុងពោះវៀន និងរីកចំរើនលូតលាស់ ដែលជាហេតុធ្វើឲ្យប្រព័ន្ធរំលាយអាហារ ចុះខ្សោយ។ បញ្ហានេះបើទោះបីជាអ្នកបរិភោគអាហារ ដែលផ្តល់ថាមពលរហូតបែបណាក្តី ក៏ការបញ្ចុះទំងន់នៅតែមិនបានផលដែរ។
៦.ផឹកទឹកជាប្រចាំៈ តាមការស្រាវជ្រាវពីទស្សនាវដ្តី Plos One របស់អាមេរិកបានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្នុងដបទឹកប្លាស្ទិកអាចមានសារជាតិ Bisphenol ដែលជំរុញឲ្យរាងកាយប្រមូលផ្តុំ សារជាតិខ្លាញ់ច្រើនឡើង។ ហេតុនេះអ្នកប្រើដប់ប្លាស្ទិក ដាក់ទឹកទទួលទានត្រូវតែផ្លាស់ប្តូរទឹកឲ្យបានញឹកញាប់ និងហាមដាក់ដបទឹកចោលកណ្តាលថ្ងៃ ព្រោះកម្តៅថ្ងៃខ្លាំងនឹងធ្វើឲ្យសារជាតុ Bisphenol រលាយចូលដែលជាផលអាក្រក់ ក្នុងការបញ្ចុះទំងន់បន្ថែមទៀត។
៧.មិនផ្លាស់ប្តូររបៀបរបបនៃការហូបចុកៈ បើទោះបីជាយើងហាត់ប្រាណយ៉ាងណាក្តី ប៉ុន្តែបើមិនអាចហាមមាត់មិនឲ្យបរិភោគអាហារទេ ឃើញថាការបញ្ចុះទំងន់ក៏មិនផ្តល់ផលអ្វីដែរ។ ជាមួយគ្នានេះដែរ បើអ្នកចូលចិត្តហាត់ប្រាណ នៅតែបរិភោគច្រើននោះទេ ឃើញថា ការបញ្ចុះទំងន់ក្រៅពីមិនបានទទួលលទ្ធផល ហើយថែមទាំងបង្កឲ្យឡើងទំងន់ទ្វេរដង។
៨.បរិភោគផ្លែឈើធ្វើឲ្យធាត់ៈ ឈប់ផឹកទឹកក្រូចហើយ ប៉ុន្តែងាកមកផឹកទឹកផ្លែឈើ ឬបរិភោគផ្លែឈើនោះ ឃើញថា វាមិនបានជួយដល់ការសម្រកទំងន់ទេ។ ត្រូវចងចាំថា ផ្លែឈើមួយចំនួនដូចជា ស្វាយទុំ សាវម៉ាវ ខ្នុរ ទំពាំងបាយជូរ សុទ្ធតែមានសារជាតិស្ករខ្ពស់ ហេតុនេះ ទោះខិតខំបញ្ចុះទំងន់បែបណាក៏ដោយ ក៏មិនបានទទួលផលឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង