មិនគួរអោយជឿ ៖ កម្មករ ៣ រូបដែលត្រូវបានគេស្គាល់ថា ជាជាងលាបថ្នាំនោះ ត្រូវបានស្លាប់
បាត់បង់ជីវិតមួយរំពេច បន្ទាប់ពីឆក់ខ្សែភ្លើង ដែលមានកម្លាំងអគ្គីសនីដល់ទៅ 10000 Volt
ខណៈពេលដែលពួកគេក៏កំពុងតែបំពេញការងាររបស់ខ្លួន នៅឯរោងចក្រ NICE មានទីតាំង
នៅក្នុងខេត្ត Nancun ប្រទេសចិន នេះបើយោងតាមការដកស្រង់សារព័ត៌មាន ដែលបានចេញ
ផ្សាយដោយទំព័របរទេស អាស៊ីវ័ន កាលពីពេលកន្លងទៅ។
គួរបញ្ជាក់ផងដែរ សោកនាដកម្មដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងមួយរំពេច បន្ទាប់ពី
កម្មករទាំង ៤ នាក់នោះ បានរុញជម្រឹងដែក ទៅប៉ះនឹងខ្សែភ្លើងដែលមានកំលាំងដល់ទៅ
10000 Volt ហើយក៏បានបណ្តាលអោយពួកគេស្លាប់មួយរំពេចតែម្តង ស្របពេលដែល បុរស
ម្នាក់ ក្នុងចំណោមបុរសទាំង ៤ នាក់នោះ ឈ្មោះ Zhang Chao វ័យ២១ ឆ្នាំ មិនបានស្លាប់បាត់
បង់ជីវិតនោះទេ បន្ទាប់ពីគាត់បានព្យាយាមងើបរត់ ចេញពីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ដែល
ក្រោយមកគាត់បានទទួលការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីគាត់ទទួលរងរបួស
ក្បាលជាទម្ងន់ ក៏ដូចជា ដៃខាងស្តាំផងដែរ ។ ក៏មានមតិមួយចំនួនផងដែរ ថាវាពិតជាមិន
គួរអោយជឿ ខណៈពេលដែលគាត់នៅមានជីវិត ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនា
វីដេអូដ៏គួរអោយរន្ធត់នេះបន្តិចទៅ ៖
ប្រការគួរចងចាំ ៖ ប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់ , សុវត្ថិភាពជាចំបង , គួរ
ណាមានការប្រុងប្រយ័ត្នខ្ពស់ ខណៈបំពេញការងារគ្រប់ទីកន្លែងទាំងអស់ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន